(ភ្នំពេញ)៖ ចាប់ផ្តើមហើយជំនួបពិភាក្សាការងាររវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានាធិបតីមីយ៉ាន់ម៉ា បានធ្វើឡើងនៅវិមានសន្តិភាព នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
សូមជំរាបថា ប្រធានាធិបតីមីយ៉ាន់ម៉ា និងភរិយា ព្រមទាំងដឹកនាំគណៈប្រតិភូ បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជា នៅវេលាម៉ោងប្រមាណ១១៖២០នាទីព្រឹកថ្ងៃទី០៣ ខែកុម្ភៈនេះ និងបានជួបសវនាការថ្វាយព្រះករុណា ព្រះបាទសម្តេចប្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយបន្តធ្វើដំណើរទៅកាន់ស្តូបវិមានឯករាជ្យ និងស្តូបព្រះបរមរតនកោដ្ឋ ដើម្បីគោរពវិញ្ញាណក្ខន្ធ និងបានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ នៅព្រះបរមរាជវាំង រយៈពេលជាង២ម៉ោង ចាប់តាំងពីម៉ោង ៧យប់ថ្ងៃទី០៣ ខែកុម្ភៈនេះ៕