(សៀមរាប)៖ ដោយមើលឃើញ នូវភាពជឿនលឿន និងតំរូវការនៃបច្ចេកវិទ្យាទំនើបៗ នាពេលបច្ចុប្បន្នកំពុងកើនទ្បើង យ៉ាងខ្លាំងសំរាប់ស្ថាប័ននានា ក៏ដូចជាបណ្តាក្រុមហ៊ុនខ្នាតតូច ខ្នាតមធ្យមជាច្រើន ដូចនេះ ក្រុមហ៊ុន Campura Triangulum Corporation (Campura) បានសហការជាមួយក្រុមហ៊ុន Hewlett Packard Enterprise (HPE) ដែលជាក្រុមហ៊ុន ឈានមុខគេលើផ្នែកផលិតផល គ្រប់គ្រងព័ត៌មានវិទ្យា និងទទូលស្គាល់ពីបណ្តាគ្រប់ប្រទេស នៃភាពល្បីល្បាញ ជាលក្ខណៈ ទូលំទូលាយផ្នែកបច្ចេកវិទ្យាទំនើបៗ ដើម្បីរៀបចំសិក្ខាសាលាជាលើកទីពីរ ស្តីពីអំពី «HPE Technology Update»។
សិក្ខាសាលានេះ រៀបចំឡើងនៅរសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារ សុខា អង្គរ ក្នុងខេត្តសៀមរាម។
លោក សៅ វលក្ខណ៍ ដែលជាអគ្គនាយក (CEO) នៃក្រុមហ៊ុន Campura បានថ្លែងអំណរគុណទៅដល់អតិថិជន ដែលកំពុងចូលរួមសិក្ខាសាលា និងតែងតែគាំទ្រនូវរាល់សេវាកម្ម របស់ក្រុមហ៊ុន Campura នាពេលកន្លងមក។
លោកបានឲ្យដឹងថា ប្រធានបទសំខាន់ៗ ក្នុងសិក្ខាសាលា ចង់បង្ហាញអំពីបច្ចេកវិទ្យា និងផលិតផលរបស់ HPE ដែលមានលក្ខណៈពិសេសថ្មីៗ ក្នុងឆ្នាំ២០១៧ ហើយក៏មានកំណែប្រែចេញ លក់ផលិតផលស៊េរីថ្មីសំរាប់ឆ្នាំជាបន្តបន្ទាប់ ដើម្បីឆ្លើយតប នឹងបំពេញនូវសេចក្តីត្រូវការរបស់អតិថិជន។
លោកបានបន្ថែមទៀតថា អតិថិជនក៏អាចយល់ដឹងឲ្យកាន់តែច្បាស់ អំពីអត្ថប្រយោជន៍ជាច្រើនពីការ បង្ហាញដោយផ្ទាល់ពីសំណាក់លោក ដែលជាប្រធានតំបន់របស់ក្រុមហ៊ុន HPE បន្ទប់ពីបានចូលរួមសិក្ខានេះ។
លោក Vijay Balan ដែលជា Managing Director, AEC តំណាឲ្យក្រុមហ៊ុន Hewlett Packard Enterprise (HPE) បានធ្វើបទបង្ហាញ ជូនអតិថិជនឲ្យស្គាល់កាន់តែច្បាស់ អំពីផលិតផល និង សេវាកម្មរបស់ HPE គឺជាក្រុមហ៊ុន នាំមុខទីផ្សារសំរាប់ ប្រព័ន្ធ IT ដូចជា HP Storage, Servers, Networking, Integrated Systems…ហើយក៏មានសន្ទុះយ៉ាងខ្លាំង ក្នុងការផ្គត់ផ្គង់រាល់តំរូវការ របស់អតិថិជន និងការផលិត ជាមួយការវិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ដែលនាំមកនូវការរចនាដ៍ប្រណីតដែលផ្តល់ភាពងាយស្រួល បំផុតដល់អ្នកប្រើប្រាស់ ព្រមទាំងមានតម្លៃសមរម្យ ជូនចំពោះអតិថិជនទៀតផង។
លោក Shohidul Islam Kazi ដែលជា Country Manager, RoAEC តំណាងអោយក្រុមហ៊ុន HPE ក៏បានទ្បើង បន្ថែមទៀតថាក្រុមហ៊ុន HPE តែងតែយកចិត្តទុកដាក់ និងព្យាយាមផ្តល់ជូនអតិថិជនយើង នូវផលិតផលដែលឈានមុខគេបំផុត នៅក្នុងទីផ្សារ ពីព្រោះថាផលិតផល HPE ជា បច្ចេកវិទ្យាមួយ ជួយ សម្រួលក្នុងស្ថាប័ន IT និង ផ្តល់ឱ្យលោកអ្នកនូវអត្ថប្រយោជន៍ នៃការផ្លាស់ប្តូរនូវព័ត៌មានវិទ្យាទំនើបៗ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយ ភាពយ៉ាងឆាប់រហ័សនាពេលអនាគត៕