កម្មករសំណង់ម្នាក់ ធ្លាក់ពីលើផ្ទះជាន់ទី២ ជុងនឹងចំរឹងដែករបងផ្ទះអ្នកជិតខាង របួសធ្ងន់ធ្ងរ
03-02-2017 22:18
(ភ្នំពេញ)៖ សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មានករណីកម្មករសំណង់ម្នាក់ បានធ្លាក់ពីលើរន្ទារសង់ផ្ទះជាន់ទី២ នៅចំណុចការដ្ឋានសំណង់ផ្ទះលេខ២៤៦ ផ្លូវលេខ១៥០ ក្រុមទី២៦ ភូមិ០៩ សងា្កត់ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឱ្យជុងនឹងចំរឹងដែក របងផ្ទះអ្នកជិតខាង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។
ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មានឈ្មោះ ភៀង សុខជួន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់មុខម្តុំស្តុបដេអិុន ជិតសាលាបញ្ញាសាស្ត្រ។ រូបគេមានស្រុកកំណើតភូមិកាឡីខាងជើង ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។ យុវជន សុខជួន ដែលធ្លាក់ពីលើផ្ទះជាន់ទី២នេះ ត្រូវចំរឹងដែកមុតត្រង់ចង្កេះធ្លាយទៅមួយចំហៀងទៀត។
រហូតដល់ពេលនេះ ជនរងគ្រោះកំពុងតែត្រូវបានសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសមះ៕