(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ម្ចាស់ Facebook ឈ្មោះ «សីហា» បានបន្តទម្លាយខ្សែអាត់សម្លេងសន្ទនារបស់អ្នកតំណាងរាស្រ្ត ថ្មីម្នាក់ទៀតឈ្មោះ ឡុង រី លួចទាក់ទងជាមួយស្រីក្មេង Peypey Ly នៅថ្ងៃទី៣០ និង៣១ ខែធ្នូ ឆ្នាំ២០១៦។
Facebook ឈ្មោះ «សីហា» បានសរសេរដាក់ចំណងជើងថា៖ «តំណាងរាស្ត្រ ឡុង រី ក្បត់ប្រពន្ធមកយក Peypey LY ដោយលួចលាក់»។
Facebook បានរៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ក្នុងមួយរយៈនេះមានការបែកធ្លាយនូវរឿងស្មោកគ្រោកជាច្រើន របស់តំណាងរាស្រ្ត បក្សសង្គ្រោះជាតិដែលលួចមានស្រីញីនិងមានសាហាយស្មន់ ដែលធ្វើឱ្យខ្ញុំនឹកឃើញដល់រឿងរបស់លោក ឡុង រី ពីព្រោះខ្ញុំជាមនុស្សម្នាក់ជិតស្និទ្ធជាមួយគាត់ ហើយតែងតែឃើញគាត់ណាត់ជួបស្រីៗ ដើម្បីរួមរ័ក្សពេលដែលគាត់បានចុះបេសកម្មតាមបណ្ដាខេត្ត។ ជាក់ស្ដែងពេលថ្មីៗនេះគាត់បានណាត់ជួបជាមួយ Peypey LY ដែលអ្នកលេងសង្គម ហ្វេសប៊ុក ធ្លាប់បានស្គាល់ទៅជួបគ្នាដើម្បីឆ្លងឆ្នាំនៅខេត្តសៀមរាប និងបន្តមកជួបគ្នាជាញឹកញ៉ាប់នៅភ្នំពេញ ដើម្បីបន្តល្បែងស្នេហាក្ដៅសាច់ជាច្រើនដងទៀត។
ជាសកម្មជនចាស់វស្សាមួយរូបដែលបាន និងកំពុងលះបង់គ្រប់បែបយ៉ាងដើម្បីជួយបក្សសង្គ្រោះជាតិ ខ្ញុំចេះតែគិតហើយគិតទៀតថា បើមេដឹកនាំជាន់ខ្ពស់ សំខាន់ៗ របស់បក្ស ម៉្ងៃណាក៏ដូចម៉្ងៃណាដែរ ទៅខេត្តណាក៏ដូចខេត្តណាដែរ គិតតែពីរឿងស្រីក្មេងដេកអោបសប្បាយ គីគីលូ ឬលួចសាហាយស្មន់ ជាមួយប្រពន្ធគេ ។ ចុះបើអញ្ចឹង តើពួកគាត់មានសល់ពេល និងកំលាំងដែរឬអី ដើម្បីគិតពីរឿងប្រទេសជាតិនិងប្រជាជន? សូមទាំងអស់គ្នាស្ដាប់នូវសំឡេង នៃការឆ្លើយឆ្លងគ្នារវាងបង ឡុង រី ជាមួយ Peypey LY»៕