(ភ្នំពេញ)៖ លោកប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw និងភរិយា បានបញ្ចប់ការគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងព្រះបរមរតនកោដ្ឋ នៅវេលាម៉ោងប្រមាណ៤៖២០នាទីរសៀលថ្ងៃសុក្រនេះ ហើយបានអញ្ជើញត្រឡប់ទៅកាន់សណ្ឋាគារអ៉ិនធើខន ទីកន្លែងដែលលោកស្នាក់នៅក្នុងរាជធានីភ្នំពេញ។

សូមជំរាបថា ប្រធានាធិបតីមីយ៉ាន់ម៉ា និងភរិយា ព្រមទាំងដឹកនាំគណៈប្រតិភូ បានបញ្ចប់ជំនួបសវនាការថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយបន្តធ្វើដំណើរទៅកាន់ស្តូបវិមានឯករាជ្យដើម្បីគោរពវិញ្ញាណក្ខន្ធ មុនពេលត្រឡប់ទៅកាន់សណ្ឋាគារ។

លោកប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw និងភរិយា​ បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជា នៅវេលាម៉ោងប្រមាណ១១៖២០នាទី​ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ បន្ទាប់មកលោកចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់សណ្ឋាគារអ៉ិនធើខន ទីកន្លែងសម្រាប់របស់លោក​នៅរាជធានីភ្នំពេញ៕