(បាត់ដំបង)៖ នៅសាកលិវទ្យាល័យអន្តរជាតិសាខាខេត្តបាត់ដំបង ថ្ងៃទី ០៣ខែកុម្ភៈ ឆ្នាំ ២០១៧នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីនៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សានុសិស្ស លោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូបុគ្គលិកសិក្សា ប្អូនៗសិស្សានុសិស្ស សរុបចំនួន៣១០នាក់នៅសាលប្រជុំធំរបស់សាកលិវទ្យាល័យ។
លោក សាំង សែន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យអន្តរជាតិសាខាខេត្តបាត់ដំបង បានអានរបាយការណ៏ស្វាគមន៏ស្តីពីសកម្មភាព នៃការរីកចម្រើនរបស់សាកលវិទ្យាល័យរួចមក ។
សំណេះសំណាល នាឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណបានសម្តែងនូវសេចក្តីសប្បាយរីករាយដែលប្អូនៗសិស្សានុសិស្ស សិក្សាកាលពីឆ្នាំ២០១៥-២០១៦កន្លងទៅ នេះទទួលបានលទ្ឋផល៦២% ក្នុងនោះមានទិន្ទេស A ចំនួន៣៤នាក់ផងដែរ ។
លោកបណ្ឌិត បន្តថា នេះគឺជាសំណាងណាស់សម្រាប់យុវជននាពេលបច្ចុប្បន្ន ហើយក៏ចាត់ទុកជាសមិទ្ធផលសង្គមមួយសម្រាប់ប្រទេសកម្ពុជា
ដែលបានកើតឡើង ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាំយកសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ជូនប្រទេសប្រជាតិទាំងមូល បានប្រៀបធៀបថា យុវជនជំនាន់មុនឆ្នាំ ១៩៩៣ គ្មានឱកាសល្អបែបនេះទេ ព្រោះប្រទេសមានសង្គ្រាម រងសម្ពាធសេដ្ឋកិច្ច នយោបាយពីប្រទេសមហាអំណាច និងក្រលំបាកគ្រប់បែបយ៉ាង។ ប៉ុន្តែទោះជាលំបាក់យ៉ាងនោះក្តី រដ្ឋាភិបាលបានខិតខំបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ រហូតទទួលបានលទ្ធផល សុខសាន្ត និងរីកចម្រើនដូចសព្វថ្ងៃនេះ ។
នៅក្នុងឱកាសនេះដែរ លោក បណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើដល់យុវជនទាំងអស់ឲ្យខិតខំពង្រឹងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគតដូចពាក្យស្លោករបស់ក្រសួងអប់រំលើកឡើងថា«អ្នកចេះគឺជាប់» ។ ជាងនេះទៅទៀត យើងជាយុវជនខ្មែរ កើតលើទឹកដីខ្មែរ ដែលមានវប្បធម៌ អារិយ្យធម៌ និងប្រវត្តិសាស្ត្រច្បាស់លាស់ ត្រូវមានជំហរដាច់ខាត ក្នុងការចូលរួមកសាងប្រទេសជាតិឲ្យរីកចម្រើន ។
ជាពិសេសប្អូនៗត្រូវតែតំរង់ទិសមុនពេលដែលប្អូនៗត្រូវឈានចូលថ្នាក់ឧត្តមសិក្សាឬ សាកលវិទ្យាល័យ នាឆ្នាំក្រោយនេះ ត្រូវសំរួចខ្លួនទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួនឯង កុំរៀនផ្ទុយពីឆន្ទៈរបស់ខ្លួន ត្រូវសម្រេចតាមសេចក្តីប្រាថ្នាដែលប៉ងរបស់ខ្លួន ត្រូវជៀសវាងអោយឆ្ងាយពីគ្រឿងញៀន ដើម្បីចូលរួមអភិវឌ្ឍន៏សង្គមជាតិ នោះមានន័យថាប្អូនដើរលើផ្លូវត្រូវ តែបើប្អូនក្លាយជាបន្ទុករបស់សង្គមមានន័យថាប្អូនដើរលើផ្លូវខុស ដូចអ្វីដែលរាជរដ្ឋាភិបាលបានកំពុងចេញការបង្រា្កបដូចភ្លៀងរលឹម អស់រយះពេល៦ខែមកនេះដោយបង្ក្រាបបាន១ពាន់នាក់ជាង៕