(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសឲ្យសហគ្រាសនិងគ្រឹះស្ថានទាំងអស់ ត្រូវបើកប្រាក់ឈ្នូលពាក់កណ្ដាល គិតទាំងប្រាក់បន្ទាប់បន្សំផង ចំពោះកម្មករនិយោជិតជាស្រ្ដី ក្នុងអំឡុងពេលសម្រាកសម្រាលកូន និងត្រូវមានសិទ្ធិឈប់សម្រាកយ៉ាងតិចរយៈពេល៩០ថ្ងៃ ។ នេះបើយោងតាមសេចក្ដីជូនដំណឹង​របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងការងារបានឲ្យដឹងថា កម្មករនិយោជិតជាស្រ្ដី ត្រូវមានសិទ្ធិឈប់សម្រាប៩០ថ្ងៃ ដើម្បីសម្រាលកូន ហើយកម្មករនិយោជិតជាស្រ្ដី ដែលធ្វើការក្នុងសហគ្រាសគ្រឹះស្ថានបានយ៉ាងតិច១ឆ្នាំរៀងមក មានសិទ្ធិត្រូវបានប្រាក់ឈ្នូលពាក់កណ្ដាល គិតទាំងប្រាក់បន្ទាប់បន្សំផង ក្នុងរយៈពេលនៃការឈប់សម្រាកនេះ ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖