(ភ្នំពេញ)៖ នៅវេលាម៉ោង៤៖០០នាទីនេះរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw និងភរិយា ព្រមទាំងដឹកនាំគណៈប្រតិភូ បានបញ្ចប់ជំនួបសវនាការថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ដោយលោកប្រធានាធិបតី បន្តធ្វើដំណើរទៅកាន់ស្តូបវិមានឯករាជ្យ និងស្តូបព្រះបរមរតនកោដ្ឋ ដើម្បីគោរពវិញ្ញាណក្ខន្ធ ។
សូមជំរាបថា លោកប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw និងភរិយា បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជា នៅវេលាម៉ោងប្រមាណ១១៖២០នាទីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ បន្ទាប់មកលោកចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់សណ្ឋាគារអ៉ិនធើខន ទីកន្លែងសម្រាប់របស់លោកនៅរាជធានីភ្នំពេញ៕