(ព្រះវិហារ)៖ សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងខេត្តព្រះវិហារ បានបន្តធ្វើសកម្មភាពមនុស្សធម៌ដោយការដើររៃអង្គាសថវិកាជួយដល់ មន្ទីរពេទ្យគន្ធបុប្ផាជួយសង្រ្គោះអាយុជីវិតកុមារកម្ពុជា។
នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើសកម្មភាពនៅទីរួមខេត្តក៏ដូចជាចុះទៅតាមបណ្តាស្រុកមួយចំនួន ដើម្បីរៃអង្គាសថវិកាពីមន្រ្តី និងប្រជាពលរដ្ឋក្នុងខេត្ត ដែលមានសប្បុរសធម៌។ ការរៃអង្គាសថវិកាម្សិលមិញ ទទួលបានថវិកាជិត ២លានរៀល។
អ្វីដែលគត់សម្គាល់នោះ សកម្មភាពរៃអង្គាសថវិកានេះ មានការចូលរួមបរិច្ចាគថវិកាដោយក្តីរីករាយពីមន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុង ខេត្តដើម្បីជួយកុមារកម្ពុជា។
សូមបញ្ជាក់ថា នៅពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកជិះកង់ដើម្បីគន្ធបុប្ផា ក៏បានទៅរៃអង្គាសថវិកាពីមន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្ត ព្រះវិហារបានមួយចំនួនធំផងដែរ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៕