(ភ្នំពេញ)៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ដោយ ដាក់ឲ្យចូលនិវត្តន៍ក្នុង ឋានន្តរស័ក្តិ ឧត្តមចៅក្រម នៃក្របខណ្ឌចៅក្រម និងក្នុងឋានន្តរស័ក្តិឧត្តមព្រះរាជអាជ្ញានៃក្របខណ្ឌព្រះរាជអាជ្ញាចំនួន១៦រូប នេះបើយោងតាម ព្រះរាជក្រឹត្យរបស់ព្រះករុណា ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាវេលាថ្ងៃត្រង់ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។