(សុខភាព)៖​ មិនត្រឹមតែជួយឲ្យសក់ដុះវែងឆាប់រហ័ស វិធីនេះអាចជួយសក់ដែលមានខ្លាញ់ច្រើន ខួចខាតក្លាយជាមាំមួននិងទន់រលោង។

ធាតុផ្សំពិសេសមួយនោះគឺអំបិលក្រួស ប្រភេទគ្រាប់សៗលក់ច្រើននៅផ្សារ។ ការដែលកក់សក់ជាមួយនឹងអំបិលជួយឲ្យសក់ជ្រះ អស់អង្គែ ការពារសក់ជ្រុះរមាសឲ្យមាំមួន​ថែមទៀត។ ក្រៅពីនោះទៀត អំបិលអាចជួយឲ្យសក់ដុះវែងឆាប់រហ័សក្នុងវេលាខ្លីបំផុត។

១៖ រៀបចំធាតុផ្សំ

- អំបិលក្រួស

- សាប៊ូកក់សក់ដែលអ្នកចូលចិត្ត

២៖ វិធីធ្វើ

- លាយអំបិលជាមួយនឹងសាប៊ូតាមចំនួនស្មើគ្នាឲ្យជាល្បាយតែមួយ។

 - ជម្រះសក់ជាមួយនឹងទឹកក្ដៅឧណ្ហៗរួចលាបល្បាយអំបិលនិងសាប៊ូលើសក់ម៉ាស្សាស្រាលៗពីលើក្បាលដល់ចុងសក់។

- យកកន្សែងអប់ទុកពី 5 - 10 នាទី ហើយជម្រះឲ្យជ្រះជាមួយទឹកក្ដៅឧណ្ហៗ។

កត់ចំណាំ៖ 

ក្រៅពីអំបិលអ្នកអាចលាយថែមច្រើនមុខផ្សេងជាមួយនឹងសាប៊ូរបស់អ្នកជួយឲ្យសក់មាំមួននិងទន់រលោង។ តាមប្រភេទសក់និងតម្រូវការផ្សេងគ្នាអ្នកអាចជ្រើសរើសធាតុផ្សំដូចជាប្រេងដូងប្រេងអូរលីវជួយឲ្យសក់រលើប សក់មានសំណើមការពារសក់ស្ងួត។ ឬក៏ថែមក្រូចឆ្មារ អំបិលសម្រាប់សក់ដែលមានជាតិខ្លាញ់អង្គែច្រើន។

ទន្ទឹមនឹងនោះលោកអ្នកអាចប្រើគួបផ្សំបន្ថែមជាមួយនឹងផលិតផលអាហារបំប៉ន Hair Plus អាចជួយឲ្យសក់៖

- ឆាប់ដុះលឿន រលើបរលោង និងបង្ការបញ្ហារសក់ជ្រុះ។

- ជំរុញកំណើនសក់ ធ្វើឲ្យគាល់សក់បានប្រសើរឡើង និងស្បែកក្បាលបានល្អគ្មានអង្គែ។

- បត់បែនបានគ្រប់ស្ថានការ។