(ភ្នំពេញ)៖ បទថ្មី «ស្នេហ៍ឯកា» របស់លោក ព្រាប សុវត្ថិ ដែលអ្នកគាំទ្រទាំងអស់គ្នា ទន្ទឹងរង់ចាំជាយូរមកហើយនៅ បានចេញ MV ជាផ្លូវការហើយ។

បទ «ស្នេហ៍ឯកា» គឺជារឿងពិតដែលកើតឡើង ក្នុងសង្គមបច្ចុប្បន្ន ដូច្នេះកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានយកមកបកស្រាយ និងសម្តែងដើម្បីឱ្យមនុស្សគ្រប់​រូបបានយល់ពី តម្លៃនៃសេចក្តីស្នេហា ការលះបង់ សម្រាប់មនុស្សដែលខ្លួនស្រលាញ់! ។

បទនេះ ទាំងភ្លេង ទាំងការច្រៀង ទាំងសាច់រឿង ពិតជាកំសត់ណាស់ ។ អ្នកគាំទ្រ របស់បទ «ស្នេហ៍ឯកា» ចូលតួយ៉ាងខ្លាំងហើយស្រក់ទឹកភ្នែក ព្រោះបទនេះ ពិតជាចាក់ដោតនិង ដូចរឿងពិតណាស់ ។ Fans ទាំងអស់គ្នា comment ក្នុង Facebook ថាបទនេះធ្វើឲ្យ​ពួកគេស្រក់ទឹកភ្នែកគ្រប់គ្នា។

នៅទំព័រហ្វេសបុកផ្លូវការ របស់ផលិតកម្មរស្មីហង្សមាស ដែលបញ្ចញបទនេះយប់មិញ អ្នកគាំទ្រម្នាក់ឈ្មោះ Sayon Dara បានបញ្ចេញមតិក្នុងថា «ខ្ញុំនិយាយថា បទចម្រៀងមួយនេះ ខ្ញុំចូលចិត្តណាស់ ពេលខ្ញុំមើលបទចម្រៀងនេះហើយខ្ញុំស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះបទចម្រៀងនេះមានខ្លឹមសារ និងអត្ថន័យខ្លាំងណាស់»

ចង់ដឹងថាកំសត់ប៉ុណ្ណា សូមទស្សនាឥលូវនេះ៖