Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលក្រសួងមហាផ្ទៃ ចាប់ខ្លួន​មេតុងទីន​ម្នាក់ ក្រោយ​បោកយក​លុយពី​សមាជិក អស់ជាង​១០០លានរៀល

03-02-2017 12:06

(ភ្នំពេញ)៖ ស្រ្តីមេតុងទីនម្នាក់ប្រចាំផ្សារអ៊ីខាង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានកម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធពីបទឆបោកយកលុយ ចំនួន ១០៩,៩៦០,០០០រៀល ពីសមាជិកក្រុម១៧នាក់។

ស្រ្តីជាមេតុងទីនឈ្មោះ អាន តូរីន ហៅចែពេទ្យ អាយុ៣៨ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ មានទីលំនៅលេខ១១៨ ភូមិព្រៃសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ការឃាត់ខ្លួនមេតុងទីនរូបនេះ ត្រូវបានកម្លាំងនគរបាលធ្វើតាមពាក្យបណ្តឹង របស់សមាជិកក្រុម១៧នាក់ ក្នុងចំណោមសមាជិក ជាង១០០នាក់ ដែលលេងតុងទីនជាមួយគ្នា។

ពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ឈ្មោះ អាន តូរីន បានទៅបញ្ចុះបញ្ចូលសមាជិក្រុម ជាង១០០នាក់ ឲ្យលេងតុងទីនជាមួយគ្នា ហើយឈ្មោះ អាន តូរីន ធ្វើជាមេតុងទីន ក្នុងមួយក្បាល ២ម៉ឺនរៀល។ ដោយធ្វើការប្រមូលជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ រហូតដល់ពេលបច្ចុប្បន្ន ដោយមានគ្នា៥នាក់ ស្មើនឹង២១ក្បាល បានបង់ឲ្យមេអស់ហើយ មានរយៈពេល ១៤០ថ្ងៃ និងមួយខ្សែទៀត មានរយៈពេល ១៦០ថ្ងៃ បង់បាន៤៤ថ្ងៃហើយ មានកូនតុងទីន ៦០នាក់ សរុបសាច់ប្រាក់ដែលបានបង់ឲ្យមេតុងទីនរូបនេះ ១១០,៤០០,០០០រៀល។

លុះដល់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ ឈ្មោះ អាន តូរីន មិនបានប្រគល់ប្រាក់ដល់កូនតុងទីនដែលដេញបាននោះទេ ព្រមទាំងគេចខ្លួនបាត់ទៀត ដោយដឹងថាមេតុងទីននេះបោកប្រាស ទើបសមាជិកដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ហើយចាប់ខ្លួនបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលម៉ិញតែម្តង៕