(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយល់ព្រមឲ្យកោះហៅ លោកស្រីឧកញ៉ា ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអីុម៉ិច ចូលខ្លួនដោះស្រាយបញ្ហាជម្លោះដីធ្លី ជាមួយប្រជាពលរដ្ឋ និងជាមួយអាជ្ញាធរពាក់ព័ន្ធ តាមសំណើរបស់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

រាជរដ្ឋាភិបាលក៏បានបញ្ជាក់ដែរថា រដ្ឋបាលសុរិយោដីត្រូវផ្អាកការចុះបញ្ជីដីធ្លី ឬធ្វើការផ្ទេរសិទ្ធិដីធ្លីទាំងឡាយណា ដែលមិនទាន់ដោះស្រាយរួចរាល់ផងដែរ ដើម្បីចៀសវាងធ្វើឲ្យមានវិវាទ កាន់តែរីករាលដាលតទៅទៀត។

ជាមួយគ្នានោះ ក្រសួងរៀបចំដែនដី ក៏បានបញ្ជាក់ដែរថា ក្រសួងនឹងធ្វើការដោះស្រាយ លើករណីវិវាទដីធ្លី ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ និងស្រុកពញាឮ ខេត្តកណ្តាល រវាងលោកស្រី ស៊ុយ សុផាន និងប្រជាពលរដ្ឋចំនួន ៥៥៤គ្រួសារផងដែរ ហើយបានអំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋពាក់ព័ន្ធ ត្រូវចូលរួមសហការក្នុងកិច្ចការនេះ ឲ្យបានផុសផុល។

សូមអានខ្លឹមសារលម្អិត ក្នុងលិខិតរបស់រាជរដ្ឋាភិបាល ដែលផ្ញើជូនលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ដូចខាងក្រោម៖