(ស្វាយរៀង)៖ កម្លាំងនគរបាល អធិការស្រុកស្វាយទាប បានសហការជាមួយកងរាជអាវុធហត្ថ បានចុះបង្រ្កាបបទល្មើសគ្រឿងញៀនមួយករណី នៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចវត្តសុវណ្ណរង្សី ហៅវត្តពែតថ្មី ស្ថិតនៅភូមិ ថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ឃាត់ខ្លួនលោកសង្ឃប្រើប្រាស់គ្រឿងញៀនចំនួន៥អង្គ និងយុវជន២នាក់ផ្សេងទៀតផងដែរ។

ក្រោយឃាត់ខ្លួន លោកសង្ឃទាំង៥អង្គត្រូវបានផ្សឹក និងបាននាំខ្លួនកាន់មេបញ្ជាការមូលដ្ឋានអាវុធហត្ថ ស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕