(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែកម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក (យប់១លើក) បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់៥នាក់ និងរបួសស្រាល២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៦លើកនេះ បណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន១០គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង រថយន្ដធុនតូចចំនួន២គ្រឿង,
ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន១លើក, មិនគោរពសិទ្ធិ១លើក, មិនប្រកាន់ស្ដាំ២លើក, ប្រជែង១លើក និងបត់គ្រោះថ្នាក់១លើក។
សូមបញ្ជាក់ថា រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ដល់ថ្ងៃទី០២ ខែកុម្ភៈ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ រង់របួសធ្ងន់ចំនួន៩នាក់ និងរបួសស្រាលចំនួន៣នាក់៕