Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្លេងសន្ទនាថ្មីរវាងតំណាងរាស្រ្ត យ៉ែម បុញ្ញារិទ្ធ និងលេខារបស់ខ្លួន បន្តបែកធ្លាយនៅលើបណ្តាញសង្គម Facebook (Video inside)

02-02-2017 22:07

(ភ្នំពេញ)៖ សម្លេងសន្ទនារវាងតំណាងរាស្រ្តបក្សប្រឆាំងលោក យ៉ែម បុញ្ញារិទ្ធ និងលេខារបស់ខ្លួន ឈ្មោះ គង់ វណ្ណា ត្រូវបាន​បន្តបែកធ្លាយនៅលើបណ្តាញសង្គម Facebook ឈ្មោះ «សីហា» នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

Facebook ឈ្មោះ «សីហា» បានបង្ហោះខែ្សអាត់សម្លេងសន្ទនារ វាងតំណាងរាស្រ្ត យ៉ែម បុញ្ញារិទ្ធ និងលេខារបស់ខ្លួន ជាមួយចំណងជើងថា៖ «លោក យ៉ែម បុញ្ញឬទ្ធិ បង្ខំលេខាក្រមុំ គង់ វណ្ណា ឱ្យរួមរ័ក្សយ៉ាងតក់ក្រហល់!»។

ម្ចាស់ Facebook បានសរសេរៀបរាប់យ៉ាងដូច្នេះថា៖

«ថ្ងៃនេះ ខ្ញុំសូមបន្តទម្លាយរឿងពិតដ៏ស្មោគគ្រោគមួយទៀត ដើម្បីបង្ហាញពីចរិតល្មោភកាមរបស់ យ៉ែម បុញ្ញឬទ្ធិ តំណាងរាស្ត្រ CNRP ដែលល្បួងលួងលោមស៊ីហ្ស៊ីនលេខាខ្លួនឯង ទាល់តែបានសម្រេចហើយបែបឆ្ងាញ់ជាប់មាត់ ទើបគាត់រឹតតែទារនាងរួមរ័ក្ស ជាញឹកញាប់ថែមទៀត ទោះជានាងលេខាខំប្រឹងប្រកែក យ៉ាងណាក៏ដោយ ក៏ប្រកែកមិនបាន។

ថ្ងៃមួយពេលចុះបេសកកម្មនៅខេត្ត ហើយពេលចប់ការងារ យើងក៏ត្រលប់មកសណ្ឋាគារងូតទឹក ដើម្បីទៅហូបបាយល្ងាចជុំគ្នា ជាមួយក្រុមការងារ។ ប្រហែល៤០នាទីក្រោយមក ក្រុមការងារមកជុំគ្នាអស់ នៅតែអា វណ្ណា និង យ៉ែម បុញ្ញឬទ្ធិ យូរជាងគេមិនដឹងជាធ្វើអ្វីទេ? ព្រះម្ចាស់ថ្លៃអើយ ពីរនាក់នេះចេញមកពីបន្ទប់ជាមួយគ្នា មិនដឹងជាហើយប៉ុន្មានដងទេ បានជាយូរបែបនេះ។ គិតៗទៅ យ៉ែម បុញ្ញឬទ្ធិ ចុះខេត្តពេលណា ជួលបន្ទប់សណ្ឋាគារដេកមួយនឹងគេដែរ តែគាត់មិនបានប្រើប្រាស់បន្ទប់ទឹកខ្លួនឯងទេ ហើយបែរជាទៅប្រើតែបន្ទប់អា វណ្ណា ដើម្បីងាយស្រួលបានដេករួមរ័ក្ស សប្បាយជាមួយលេខាក្រមុំរបស់គាត់។

សូមបងប្អូនសកម្មជនរួមបក្សជួយគិតគ្នាទៅមើល! តើគួរទេដែលអាងខ្លួនជាមេ - អាងជាជំនិតលោកប្រធានបក្ស ប្រើអំណាចទៅសំឡុតលេខាស្រីទាមទាររួមភេទ ដើម្បីបំពេញការស្រេកឃ្លាន តណ្ហារបស់ខ្លួនបែបនេះ? បញ្ជាឱ្យអា វណ្ណា ឡើងមកបន្ទប់ខ្លួនដើម្បីរួមរ័ក្សនាងមិនព្រម ក៏សំឡុត បង្ខំទាល់តែនាងព្រម ហើយអា វណ្ណា ក៏ប្រញាប់ងូតទឹកស្ទើរតែមិនទាន់ ដើម្បីបើកទ្វាបន្ទប់ឱ្យ យ៉ែម បុញ្ញឬទ្ធិ ចូលមកសេពកាម»៕

សូមស្តាប់សម្លេងសន្ទនារវាងតំណាងរាស្រ្ត យ៉ែម បុញ្ញារិទ្ធ និងលេខារបស់ខ្លួន៖