(ភ្នំពេញ)៖ របាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ការនាំចូលពីប្រទេសជិតខាង បានថយចុះពី២៥.៧៣ភាគរយ មកត្រឹមតែ២២.០៦ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០១៦ ខណៈនៅឆ្នាំ២០១៧នេះ នឹងកាត់បន្ថយមកនៅត្រឹមតែ២០ភាគរយ។
បើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនី ការកាត់បន្ថយការនាំចូលថាមពលអគ្គិសនី ពីប្រទេសជិតខាងនេះ ដោយសារតែនៅឆ្នាំ២០១៧នេះ កម្ពុជាគ្រោងដាក់ឲ្យដំណើរការរោងចក្រធ្យូងថ្ម ១គ្រឿងទំហំ ១៣៥ មេហ្កាវ៉ាត់ ដើម្បីទប់ទល់នឹងកំណើនសេចក្តីត្រូវការប្រើប្រាស់បន្ថែមទៀត។
អាជ្ញាធរអគ្គិសនី បានឲ្យដឹងទៀតថា អនុភាពអគ្គិសនីសរុបក្នុងស្រុកឆ្នាំ២០១៦ មានចំនួន១,៥៩២មេហ្កាវ៉ាត់ បើគិតតាមស្តង់ដារថ្លៃមធ្យម ២លានដុល្លា ក្នុង១មេហ្កាវ៉ាត់ ទំហំវិនិយោគលើប្រភពអគ្គិសនី ក្នុងស្រុកទាំងអស់មានចំនួន៣,១៨៤ លានដុល្លាអាមេរិក។
ដោយឡែកសម្រាប់អត្រាប្រជាពលរដ្ឋ ដែលមានអគ្គិសនីប្រើប្រាស់វិញ ត្រូវបានអាជ្ញាធរអគ្គិសនី អះអាងថា មកដល់ពេលនេះមានចំនួនជាង៧៤ភាគរយហើយ ខណៈ២៥ភាគរយទៀត កំពុងធ្វើការអភិវឌ្ឍន៍៕
ព័ត៌មានលម្អិតសូមអានរបាយការណ៍ លម្អិតរបស់អាជ្ញាធរអគ្គិសនីទាំងស្រុង៖