(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ម្ចាស់ Facebook ឈ្មោះ «សីហា» បានបន្តទម្លាយខ្សែអាត់សម្លេងចំនួនជិត២នាទី របស់មន្រ្តីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ លួចទាក់ទងជាស្រីក្មេងជាកម្មការិនីរោងចក្រកាត់ដេរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។
Facebook ឈ្មោះ «សីហា» ក្រៅពីបង្ហោះខែ្សអាត់សម្លេង ព្រមទាំងសរសេររៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖
តំណាងរាស្ត្រ ហូរ វ៉ាន់ ជួបសាហាយកាត់ស្ត្រេសក្រោយប្រពន្ធដើមរករឿងបែកផ្សែង ! បន្ទាប់ពីខ្ញុំបានបកអាក្រាតរឿងដ៏ស្មោគគ្រោករបស់លោក ហូរ វ៉ាន់ បានធ្វើឲ្យផ្អើលដល់អ្នកនៅក្នុងបក្សផង និងបានរាលដាលដឹងលឺដល់ប្រពន្ធដើមរបស់គាត់ ហើយប្រពន្ធគាត់ក៍បានស្រែកឡូរឡាជេរ ត្មះតិះដៀលដាក់លោក ហូរ វ៉ាន់ យ៉ាងបែកផ្សែង។ ក្នុងនាមជាស្ត្រីមេផ្ទះដែលត្រូវមើលការខុសត្រូវក្នុងផ្ទះផង មើលថែទាំកូនចៅផង មានអារម្មណ៍ក្តុកក្តួលចុក ឈាមបែបណានៅពេល ដែលប្តីដេកឱបនឹងទ្រូងផិតក្បត់ទៅដេកជាមួយស្រីក្មេងៗជាច្រើននាក់ រួមទាំងសាហាយស្មន់ជាមួយប្រពន្ធគេផង ~ តើយកមុខទៅទុកនៅឯណា?
រឿងធំប៉ុននេះទៅហើយដែលប៉ះពាល់ដល់កិត្តិយសក្នុងគ្រួសារ ឬប៉ះពាល់ដល់បក្សក៍លោក ហូរ វ៉ាន់ មិនឈឺក្បាលហាលថ្ងៃដែរ ព្រោះលោកអាចគិតថា រឿងបែបនេះមិនមែនមានតែខ្លួនលោកមួយទេ គឺថ្នាក់នាំផ្សេងៗក្នុងបក្សសង្គ្រោះជាតិជាពិសេសទាំងប្រធានបក្សស្តីទី កឹម សុខា ក៏មានរឿងអាស្រូវដូចគ្នានេះដែរ។ អ្វីដែលលោក ហូរ វ៉ាន់ ខ្វល់និងមិនអស់ចិត្តនោះ គឺត្រូវធ្វើយ៉ាងម៉េចឲ្យតែគាត់បានបន្តដេករួមរ័ក្សជាមួយស្រីក្មេងៗ ទោះបីស្រីនោះជាប្រពន្ធគេក៏គាត់នៅ តែលួងលោមយកទៅសេពកាមដែរ។ អ្វីដែលខ្ញុំហួសចិត្តបំផុតនោះគឺលោក ហូរ វ៉ាន់ បានធ្វើឥរិយាបថផ្កើន ដាក់ប្រពន្ធដើមគឺក្រោយពេលឈ្លោះគ្នាហើយ គាត់ក៏ទូរស័ព្ទរាយការណ៍ប្រាប់សាហាយខ្លួនដែលជាប្រពន្ធពេញច្បាប់របស់គេ ហើយនៅឆ្លៀតបបួលសាហាយខ្លួនដែលជាស្រីក្មេងនេះ មកជួបដើម្បីរំសាយស្ត្រេស។
សូមស្តាប់សំលេងឆ្លើយឆ្លងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ រវាងលោក ហូរ វ៉ាន់ ជាមួយស្រីក្មេង៖