(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចាត់ទុកថា ការផ្ទុះរឿងអាស្រូវផ្លូវភេទនៅក្នុងបន្ទប់ធ្វើការរបស់រដ្ឋសភា គឺជាអំពើអសីលធម៌ របស់អ្នកនយោបាយ។ លោកថ្លែងថា បើសិនជារឿងនេះពិតមែននោះ តំណាងរាស្រ្តដែលប្រព្រឹត្តរឿងនេះ នឹងបាត់បង់សេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងរបំផុត។
ការលើកឡើងរបស់ប្រធានគណបក្សថ្មីនេះ បានធ្វើឡើងបន្ទាប់ពីបណ្តាញសង្គម Facebook បានទម្លាយរឿងអាស្រូវផ្លូវភេទរវាង លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ជាមួយនឹងលេខារបស់ខ្លួនឈ្មោះ គង់ វណ្ណា នៅក្នុងបន្ទប់រដ្ឋសភា។
លោក ពេជ្រ ស្រស់ បានប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «បើសិនជាវាជាការពិត ហើយរកឃើញថា លោក យ៉ែម បុញ្ញឫទ្ធិ ប្រព្រឹត្តអំពើរួមសង្វាស់ ជាមួយលេខាខ្លួននៅក្នុងវិមានរដ្ឋសភាពិតមែន ខ្ញុំគិតថា អ្នកនយោបាយថោកទាបណាស់ ថោកបំផុតដល់ថ្នាក់ យកទីកន្លែងរដ្ឋសភាជាតិ មករួមសិចគ្នានៅកន្លែងការងារ»។
លោកបានបន្ថែមថា «អ្វីដែលថោកបំផុត គឺយកកន្លែងកំពូលរបស់ជាតិ យកកន្លែងបង្កើតច្បាប់ យកកន្លែងតំណាងឱ្យប្រជាពលរដ្ឋ បែរជាមកធ្វើជាផ្ទះបន។ បើរឿងនេះពិតមែន លោក យ៉ែម បុញ្ញឫទ្ធិ គ្រាន់តែជាអ្នកនយោបាយល្អតែសម្តីប៉ុណ្ណោះ ប៉ុន្តែទង្វើថោកទាបបំផុត»។
បើតាមម្ចាស់ Facebook ឈ្មោះ «សីហា» បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនោះ លោក យ៉ែម បុញ្ញឫទ្ធិ រួមរក្សជាមួយ គង់វណ្ណា រហូត៣ដងក្នុងបន្ទប់ទឹក។ សភាប្រជុំចប់ហើយខ្ញុំចង់មកផ្ទះ តែស្រាប់តែឮ គង់ វណ្ណា និយាយទូរសព្ធ័ជាមួយបុញ្ញឫទិ្ធ។ ដំបូងឮ គង់ វណ្ណា បដិសេដ្ឋថា “NO” ព្រោះ២ដងរួចហើយក្រហាយណាស់ (មិនដឹងក្រហាយអី) បន្តិចក្រោយមកឃើញ គង់ វណ្ណា ដើរទៅចាក់សោចូលបន្ទប់ ខ្ញុំខំលបមើលឃើញបុញ្ញឫទ្ធិ ចូលទៅក្នុងបន្ទប់។ ព្រះអើយឮតែពាក្យពូកុំខ្លាំងពេកឈឺ និងក្រហាយណាស់»។
ទោះជាយ៉ាងណា អង្គភាពព័ត៌មាន Fresh News ពុំទំនាក់ទំនង លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និង នារីឈ្មោះ គង់ វណ្ណា បាននៅឡើយទេ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ពេលនេះ រដ្ឋសភាកំពុងស្រាវជ្រាវលើករណីតំណាងរាស្រ្ត គណបក្សប្រឆាំងដែលបែកធ្លាយរឿងអាស្រូវដ៏ស្មោកគ្រោករួមភេទ នៅក្នុងបន្ទប់ធ្វើការនៃវិមានរដ្ឋសភា៕
សូមស្តាប់សម្លេងសន្ទនារបស់លោក យ៉ែម បុញ្ញប្ញទ្ធិ និងលេខារបស់ខ្លួន ដែលត្រូវបាន Facebook ទម្លាយកាលពីយប់មិញ៖