(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសម្រេច ឲ្យក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បន្តការវិនិយោគរបស់ខ្លួន លើដំណាំស្រូវប្រដេញទឹក លើផ្ទៃដី៩៨០ហិកតាបន្តទៀត នេះបើតាមសេចក្តី ជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ៨៩ ស.ជ.ណ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ដែលអង្គភាព Fresh News ទទួលបាន។
យោងតាមសេចក្តី ជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ៨៩ ស.ជ.ណ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ បានកំណត់ដូចជាខាងក្រោម៖
ទី១៖ ប្រគល់ជូនក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៏ បន្តសកម្មភាពធ្វើការដាំដុះស្រូវប្រដេញទឹកនៅលើផ្ទៃដី៩៨០ហិចតា បន្តទៀត។
ទី២៖ ប្រគល់ជូនក្រុមការងារចំពោះកិច្ច ដែលមានតំណាងមកពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមាជិក បន្តជំរុញការចុះវាស់វែង និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុជូនដល់ប្រជាពលរដ្ឋពាក់ព័ន្ឋ ក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន ដើម្បីឲ្យបានជ្រះស្រឡះ នូវបញ្ហាជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ ហើយក្រុមហ៊ុនក៏អាចដំណើរ ការគម្រោងវិនិយោគនេះបាន។
ទី៣៖ ក្រោយពេលដំណើរការ ផ្តល់ប័ណ្ណសម្គាល់សិទ្ឋិកាន់កាប់ អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចប់សព្វគ្រប់ ជូនក្រុមការងារចំពោះកិច្ច ផ្តល់នូវទិន្នន័យដីដែលនៅសល់អាចវិនិយោគ បានដល់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីបន្តនិតិវិធីធ្វើអនុបយោគ ដីឯកជនរបស់រដ្ឋ និងផ្តល់នូវប័ណ្ណកម្មសិទ្ឋិសម្គាល់អចលនវត្ថុដល់ក្រសួងសម្រាប់ផ្តល់លទ្ឋភាព ជូនក្រុមហ៊ុនវិនិយោគស្របតាមនិតិវិធីជាធរមាន។
ទី៤៖ ក្រោយពេលដែលប័ណ្ណ សម្គាល់សិទ្ឋិកាន់កាប់អចលនវត្ថុ ត្រូវបានផ្តល់ដល់ក្រសួងរួចរាល់, អនុញ្ញាតជូនក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះកិច្ចសន្យាវិនិយោគសម្បទានដីសេដ្ឋកិច្ចជាមួយក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៏ ប្រកបដោយប្រសិទ្ធភាព និងខិតខំដោះស្រាយចំណុចទី២ខាងលើនេះ៕
ព័ត៌មានលម្អិតសូមអាន សេចក្តីជូនដំណឹងរបស់ ទីស្តីការគណៈរដ្ឋមន្ត្រីទាំងស្រុង៖