(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត (ខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ) នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបន្តយុទ្ធនាការនាំយកមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ទៅចែកជូនស្ត្រីសម្រាលកូន និងគ្រួសារទទួលមរណចំនួន៣៦គ្រួសារ នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្នុងនាមតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជាមួយរូប លោក ស សុខា បាន និងកំពុងយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ ជីវភាពបងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តព្រៃវែង ហេតុដូច្នេះហើយ បាននាំមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ដល់ផ្ទះដោយផ្ទាល់តែម្តង។
សម្រាប់ស្រ្តីសម្រាលកូន និងគ្រួសារទទួលមរណភាព ក្នុង១គ្រួសារៗ ទទួលបានទឹកប្រាក់២០ម៉ឺនរៀល។ បើតាមលោក សែម គន្ធា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានឲ្យដឹងថា ការចុះចែកមូលនិធិសម្តេចក្រឡាហោម ស ខេង នឹងត្រូវធ្វើឡើងនៅខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តប៉ៃលិន នាពេលខាងមុខទៀត៕