(ពោធិ៍សាត់)៖ លោកវរសេនីយ៍ទោ ឈន រិទ្ធី បន្ទាប់ពីកាន់តំណែងជាង៣ឆ្នាំ ជាអធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ត្រូវបានក្រសួងមហាផ្ទៃសម្រេចផ្ទេរភារកិច្ច ជានាយរងការិយាល័យភស្តុភារ ជំនួសដោយលោកវរសេនីយ៍ត្រី យឹម ស៊ាងហៃ អតីតអធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់វិញ។
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី ឆាយ ភន ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត និងដោយបានការចូលរួមពី អាជ្ញាធរក្រុង និងមន្ត្រីនគរបាល ដែលមានការពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
យោងតាមប្រកាសលេខ ១៤៤០៣ ប្រក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ រស់ក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង៖
១៖ លោកវរសេនីយ៍ទោ ឈន រិទ្ធី អត្តលេខ ០១៦១០ ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ជានាយរងការិយាល័យភស្តុភារ។
២៖ លោកវរសេនីយ៍ត្រី យឹម ស៊ាងហៃ អត្តលេខ ០៥៥៣២ ពីអធិការរង ជាអធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។
៣៖ លោកអនុសេនីយ៍ឯក ចៀប អេត អត្តលេខ ១៩៧២១ នាយផ្នែកសេនាធិការ ជាអធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕