(ភ្នំពេញ)៖ ថ្លែងឲ្យដឹងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី សាកលវិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា មន្រ្តីរាជការស៊ីវិល និងគ្រូបង្រៀននៅកម្ពុជា ប្រមាណ១២ម៉ឺននាក់ស្ទើរតែ១០០ភាគរយ បើកប្រាក់បៀវត្សរ៍ តាមប្រព័ន្ធធនាគារ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអរគុណដល់ក្រសួងអប់រំ យុវជននិងកីឡាដែលបានសម្រូលដល់ការបើកប្រាក់បៀវត្សរ៍ ជូនគ្រូបង្រៀន ហើយខ្ញុំបានសួរ និងបានមើលកាតធនាគាររបស់គាត់ឥលូវនេះមន្រ្តីរាជការស៊ីវិលយើង បើកប្រាក់តាមរយៈប្រព័ន្ធធានាគារអស់ហើយ ក្នុងហ្នឹងមានគ្រូបង្រៀនប្រមាណ១២ម៉ឺននាក់ហើយ នៅឯជនបទមានតំបន់ដែលផ្តល់ជូនប្រាក់ថ្លៃផ្ទះ៨ម៉ឺន ១០ម៉ឺន និង១២ម៉ឺន»។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញ និងបង្កើតឲ្យមន្រ្តីរាជការ សង្គមស៊ីវិល កងរាជអាវុធហត្ថ កម្លាំងសមត្ថកិច្ច និងគ្រូបង្រៀន បើកប្រាក់ប្រាក់បៀវត្សរ៍តាម ប្រព័ន្ធធនាគារឲ្យបានគ្រប់ស្ថាប័នទាំងអស់ ក្នុងគោលបំណងបង្កភាពងាយស្រួលដល់ការបើកប្រាក់បៀវត្សរ៍របស់ប្រជាពលរដ្ឋ មន្រ្តីរាជការ និងបង្ហាញពីតម្លាភាព គ្មានអំពើពុករលួយជាដើម៕