Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃព្រហស្បត្តិ៍នេះ! ប៉ូលីសឃាត់អ្នកបើករថយន្ត លើសល្បឿន​កំណត់២០៩នាក់ អប់រំ៣២នាក់ និងផាក​ពិន័យ១៧៧នាក់ !

02-02-2017 16:36

(ភ្នំពេញ)៖ លទ្ធផលអនុវត្តច្បាប់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានត្រួតពិនិត្យអ្នកបើកបរលើសល្បឿន៖

* លើសល្បឿនកំណត់ចំនួន២០៩នាក់
* ធ្វើការអប់រំ៣២នាក់ មានអ្នកបើកបររថយន្តតូច៣០នាក់ និងរថយន្តធំ២នាក់
* ពិន័យ១៧៧នាក់ ដែលជាអ្នកបើកបររថយន្តតូច១៧២នាក់ និងរថយន្តធំ៥នាក់។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមបើកបរគោរពល្បឿនកំណត់៕