Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តដឹកទំនិញតទ្រុង ខុសលក្ខណៈបច្ចេកទេស​១៤០២គ្រឿង ត្រូវបាន​ចាប់កាត់​ទ្រុងចោល គិតត្រឹម​ដំណាច់ខែមករា ឆ្នាំ២០១៧

02-02-2017 15:18

(ភ្នំពេញ)៖ ក្រុមការងារត្រួតពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បានបញ្ជាក់ចាប់តាំងពីការចាប់ផ្តើម យុទ្ធនាការកាត់ទ្រុងរថយន្តដឹកទំនិញ តខុសលក្ខណៈបច្ចេកទេស ពីខែតុលា ឆ្នាំ២០១៦ ដល់ ខែមករា ឆ្នាំ២០១៧ ក្រុមការងារបានកាត់ទ្រុងរថយន្ត ចំនួន១៤០២គ្រឿងមកហើយ ក្នុងនោះចាប់ពីខែតុលាដល់ ខែធ្នូ ឆ្នាំ២០១៦ មានចំនួន ១២៦៩គ្រឿង និងខែ មករា ឆ្នាំ២០១៧មានចំនួន ១៣៣គ្រឿង។

ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារត្រួតពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកនាំដោយលោក សេង ឈួន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែមករា និងលើកទិសដៅបន្ត សម្រាប់ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងសមាជិកជាច្រើនរូបទៀត។

 កិច្ចប្រជុំបានពិភាក្សា និងដាក់ចេញនូវវិធានការសំខាន់ៗជាច្រើន ដើម្បីបន្តរឹតបន្តឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក៕