(សៀមរាប)៖ កាលពីដើមសប្ដាហ៍កន្លងទៅនេះ សាលានគរបាលជាតិ ភូមិភាគ៤ ដែលនៅខេត្តសៀមរាប បានបើកវគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈ ជាជីវៈនគរបាល ដល់សិក្ខាកាម សរុបចំនួន១៧៨នាក់ (ស្រ្ដី ៤៥នាក់) កាលពីថ្ងៃច័ន្ទទី៣០ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលវគ្គនេះមានរយៈពេល៧៥ថ្ងៃ ។
បើតាមមន្ត្រីនគរបាល នៃសាលានគរបាលជាតិភូមិភាព៤ បានប្រាប់ឱ្យភ្នាក់ងារអង្គភាព Fresh News ឲ្យដឹងថា ពិធីបើកវគ្គនេះ គឺស្ថិតក្នុងអធិបតីភាពរបស់ លោកឧត្តមសេនីយ៍ត្រី សាយ សិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ ព្រមទាំងវត្តមានចូលរួមពីមន្ត្រីនគរបាលជាតិជាច្រើនរូបទៀត ។
ហើយបើតាមការគ្រោងទុក គឺវគ្គនេះ នឹងមានការប្រឡងបញ្ចប់នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ និងបិទវគ្គបញ្ចប់វគ្គបណ្ដុះបណ្ដាលនៅក្នុងសប្ដាហ៍ទីពីរ នៃខែមេសា ឆ្នាំដដែលនេះ ផងដែរ ។
មន្រ្តីដដែលបានបញ្ជាក់ថា ហើយសម្រាប់សិស្សដែលបានបង្ហាញមុខក្នុងការបើកវគ្គនេះ គឺក្នុងចំនួនទាំង ១៧៨នាក់ គឺមកពីស្នងការនគរបាលខេត្តសៀមរាប ចំនួន ៧៤នាក់ (ស្រ្តី១២នាក់) ស្នងការនគរបាលខេត្តកំពង់ធំចំនួន៤៥នាក់ (ស្ត្រី១៩នាក់) ស្នងការនគរបាលខេត្តឧត្តរមានជ័យ ចំនួន២០នាក់ (ស្ត្រី ៥នាក់) និងស្នងការនគរបាលខេត្តព្រះវិហារចំនួន ៤១នាក់(ស្ត្រី៩នាក់)៕