(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះហាង សំអាងការ និងកាត់ដេរ យីហោ «ស៉ិនឌី» ស្ថិតនៅផ្ទះលេខ៣ តាមផ្លូវលេខ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន បានរលត់ទៅវិញហើយ នៅវេលាម៉ោងជាង១រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា សម្រាប់ប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់ អគ្គិភ័យចំនួន៦គ្រឿង តែបាញ់ទឹក៤គ្រឿង។
គ្រោះអគ្គិភ័យនេះ បានបំផ្លាញសម្ភារមួយចំនួនដូចជា កម្រាលព្រំ និងពូកជាដើម ហើយមូលហេតុនោះនៅមិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំការសួរនាំពីសមត្ថកិច្ចសិន៕