(បាត់ដំបង)៖ ទំនាស់ផ្តើមចេញពីពាក្យសម្តីក្នុងពេលផឹកស៊ីជាមួយគ្នា បានឈានដល់ផ្ទុះហឹង្សាកាប់សម្លាប់គ្នា បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ ហើយជនល្មើសបានរត់គេចខ្លួនបាត់ស្រមោល។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិផ្លូវ០៦ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ហើយជនដៃដល់បានរត់គេចខ្លួនបាត់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ច បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
តាមសំដីសមត្ថកិច្ចបានអះអាងថា កាលពីវេលាម៉ោង២០និង០០នាទីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិ ផ្លូវ០៦ ឃុំតាក្រី ស្រុកកំរៀង មានករណីមនុស្សឃាតមួយបានកើតឡើងដោយសារតែ ទំនាស់ផ្តើមចេញពីពាក្យសម្តី ក្នុងពេលផឹកស៊ី ហើយឈានទៅដល់ការកាប់សម្លាប់គ្នា បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ពេលដឹកទៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជនសង្ស័យឈ្មោះ សាន ទូច ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ រស់ភូមិអន្លង់ ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានកាប់និងចាក់ជនរងគ្រោះឈ្មោះ ម៉ង់ ភេទប្រុសអាយុ២៥ឆ្នាំ មានមុខរបរជាកម្មករ រស់នៅខេត្តសៀមរាប បណ្តាលអោយស្លាប់នៅពេលដឹកទៅដល់មន្ទីរពេទ្យកងពលតូចលេខ៥៣៕