(កំពង់ស្ពឺ)៖ កម្មការិនីរោងចក្រ សាប្រ៊ីណាចំនួន២៧នាក់ ដែលមានទីតាំងស្ថិតនៅភូមិឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានភ័យស្លន់ស្លោរហូតដួលសន្លប់ ក្រោយពីមានហេតុការណ៍ផ្ទុះអំពូលភ្លើង លើពិដាននៅអាគារទី២ ជាន់ទី១ នាព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៧នេះ។
លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា រោងចក្រមួយនេះ មានកម្មករសរុបចំនួន៥៩៣៣នាក់ ក្នុងនោះ
ប្រុស១៧៨នាក់ តែជនរងគ្រោះ២៧នាក់ បានដួលសន្លប់ដោយសារមានហេតុការណ៍នេះកើតឡើង។
ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានដឹកបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យ៕