(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១ ខែកម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក (យប់៣លើក) បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់៤នាក់ និងរបួសស្រាលម្នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៥លើកនេះ បណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន៨គ្រឿង រួមមានម៉ូតូ ចំនួន៥គ្រឿង រថយន្ដធុនតូចចំនួន១គ្រឿង, រថយន្ដធុនធំ១គ្រឿង និងកង់១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានប្រជែង២លើក, មិនប្រកាន់ស្ដាំ១លើក និងមិនគោរពសិទ្ធ២លើក៕