(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេ ញសេចក្តីប្រកាស ដោយយោងតាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបញ្ឈប់ការយកភាស៊ីពីអាជីវករ លក់ដូរតា មកញ្ច្រែង កញ្ជើ ល្អី នៅគ្រប់ទីផ្សារនូវទូទាំងប្រទេស កាលពី ដើមឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ពិសេស នៅផ្សារទួលស ង្កែ (ហៅផ្សារសាំហាន់) ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ ក្នុងរាជធានីភ្នំពេញ ត្រូវបានគេសង្កេត ឃើញថា មិនមានភ្នាក់ងារដើរយកភាស៉ីទៀតឡើយ ។
ជាក់ស្តែង នៅរសៀលថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៧នេះ ស្ត្រីម្នាក់ វ័យ៣៦ឆ្នាំ មានឈ្មោះលី នាង ជាអាជីវករលក់បន្លែ នៅផ្សារទួលសង្កែ បានឲ្យដឹងថា កាលពីមុន មានគេដើរយកថ្លៃភាស៉ីពិតប្រាកដមែន ស្រាប់តែមួយរយះកន្លងមកនេះ មិ នមានឃើញភ្នាក់ងារ មកយកថ្លៃភាស៉ីទៀតឡើយ ដោយធ្វើ ឲ្យគាត់គិតថា ធូបានមួយកម្រិត ។
រីឯបុរសវ័យ៤០ឆ្នាំ ម្នាក់ទៀតឈ្មោះសំណាង ពៅ ជាអាជីវក រលក់សាច់ជ្រូក នៅផ្សារទួលសង្កែ ដូចគ្នា ក៍បានឲ្យដឹងផង ដែរថា ឥឡូវនេះពិតជាស្ងាត់ ព្រោះ មិនឃើញមានអ្នកដើរយ កថ្លៃភាស៉ីឡើយ ហើយបើកាលពីមុន មានគេដើរយកភាស៉ី មែន ព្រោះតាំងពីថ្នាក់ដឹកនាំ បានសម្រេចលប់ចោល មិនឲ្យ មានភ្នាក់ងារដើរយកថ្លៃភាស៉ី ពីក្រុមអាជីវករលក់ដូរតាម ក ញ្ច្រែង កញ្ជើ ល្អី រួចមក គឺមិនមានការដើរយកថ្លៃភាស៉ីទៀត ទេ ។
ជាមួយនិងការលើកឡើង របស់ក្រុមអាជីវករ លក់ដូរ តាមក ញ្ច្រែង កញ្ជើ ល្អីនេះដែរ លោក ឃុយ សារុណ ប្រធានផ្សារ TSK អាចហៅផ្សារទួលសង្កែ ឫផ្សារសាំហាន់ក៍បាន បានថ្លែ ងប្រាប់ភ្នាក់ងារ Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី ០១ ខែកុម្ភះ ឆ្នាំ២០១៧នេះថា ដោយមានការទទួលខុស ត្រូវខ្ពស់ ក្នុងការអនុវត្តន៍ផែនការ ដាច់ខាតមិនឲ្យមានការយ កថ្លៃភាស៉ី ពីបងប្អូនក្រុមអាជីវករលក់ដូរ តាមកញ្ច្រែង កញ្ជើ ល្អីឡើយ ។ លោកបន្តថា បើតាមផែនការដែលបានអនុវត្តន៍ មិនឲ្យមានយកភាស៉ី ពីក្រុមអាជីវករលក់ដូរតាមកញ្ច្រែង ក ញ្ជើ ល្អីនេះ គឺបានអនុវត្តន៍យូមកហើយ រហូតបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៍បានសម្រេចបន្ថែម ដោយល ប់ចោលនូវការយកថ្លៃភាស៉ីពីក្រុមអាជីវករ លក់ដូរផ្សេងៗ តាមកញ្ជើ កញ្ច្រែង ល្អី ផងដែរ៕