(ព្រះសីហនុ)៖ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជូន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងនគរបាលខេត្តបានចុះឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលជាមេក្លោងចែកចាយគ្រឿងញៀនដ៏សកម្ម នៅកំពុងផែព្រះសីហនុ ដែលជនសង្ស័យទាំង២នាក់នេះ គឺយកគ្រឿងញៀនមកចែកចាយឲ្យជនបរទេសប្រចាំខេត្ត។
មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ អ៊ួន នឿន អាយុ២៤ឆ្នាំ និងឈ្មោះ ញ៉ គីម អាយុ២៥ឆ្នាំ អ្នកទាំងពីរជាកម្មករនៅកំពុងផែក្រុងព្រះសីហនុ ដែលជាមេក្លោងចែកចាយថ្នាំញៀនដ៏សកម្ម ឲ្យជនបរទេសដែលទៅលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។
ក្រោយឃាត់ខ្លួនបាន កម្លាំងនគរបាលខេត្តបាននាំជនសង្ស័យយកទៅសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ព្រមទាំងបន្តការតាមចាប់ជនពាក់ព័ន្ធផ្សេងទៀត៕