(ភ្នំពេញ)៖ សម្លេងសន្ទនារវាងតំណាងរាស្រ្តបក្សប្រឆាំងលោក យ៉ែម បុញ្ញារិទ្ធ និងលេខារបស់ខ្លួន ឈ្មោះ គង់ វណ្ណា ត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គម Facebook ឈ្មោះ «សីហា» នៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
Facebook ឈ្មោះ «សីហា» បានបង្ហោះខែ្សអាត់សម្លេងសន្ទនារវាងតំណាងរាស្រ្ត យ៉ែម បុញ្ញារិទ្ធ និងលេខារបស់ខ្លួន ជាមួយចំណងជើងថា៖ «តំណាងរាស្រ្ត យ៉ែម បុញ្ញារិទ្ធ រួមរ័ក្សជាមួយលេខាក្រមុំ គង់ វណ្ណា ក្នុងបន្ទប់ ៣០៨»។
ម្ចាស់ Facebook បានសរសេរៀបរាប់យ៉ាងដូច្នេះថា៖
«ដោយឃើញថាមានគ្នាយើងទម្លាយរឿង យ៉ែម បុញ្ញារិទ្ធ រួមរ័ក្សជាមួយ គង់ វណ្ណា ក្នុងបន្ទប់តំណាងរាស្ត្ររដ្ឋសភាហើយនោះ ខ្ញុំបាទដែលដឹងរឿងលួចលាក់ ដ៏ស្មោគគ្រោកនេះដែរ ក៏សូមទម្លាយរឿងថោកទាបមួយទៀតដែរគឺ យ៉ែម ពុញ្ញឬទ្ធិ តែងតែដេកជាមួយអា វណ្ណា លេខាគាត់រាល់ពេលទៅខេត្តជាមួយគ្នាម្តងៗ។
លោក យ៉ែម បុញ្ញរិទ្ធ តែងតែនិយាយថា គាត់ត្រូវចុះទៅខេត្តដើម្បីពិនិត្យភាពមិនប្រក្រតីនៅតាមបណ្តាខេត្ត! ស្តាប់ទៅហំហានណាស់ ប៉ុន្តែតាមពិតគាត់ទៅ ខេត្តពិនិត្យអ្វីផ្សេងសោះ និយាយឱ្យចំគឺយកលេសទៅខេត្តគេចពីប្រពន្ធកូន បើកលុយបេសកកម្មទៅរួមរ័ក្សជាមួយលេខាស្រីគាត់។ យ៉ែម បុញ្ញារិទ្ធ និងអា វណ្ណា តែងតែដេកបន្ទប់មួយម្នាក់ឯង និងជាទម្លាប់ទៅហើយដែល យ៉ែម បុញ្ញារិទ្ធ ចេញចូលបន្ទប់អា វណ្ណា ជួនកាលចូលពីព្រលប់ ចេញពេលព្រលឹមក៏មាន ឆ្លៀតមកងូតទឹកបន្ទប់អាវណ្ណាក៏មាន ពិតជាពូកែឆ្លៀតណាស់។ ដែលហួសហេតុនោះគឺ ពេលចុះខេត្ត នៅក្នុងសណ្ឋាគារដ៏ប្រណិតមួយ អ្នកណាមិនឆ្ងល់ លោកអើយ! យ៉ែម បុញ្ញរិទ្ធ ដេកដល់បន្ទប់លំដាប់ VIP ប៉ុន្តែគ្មានបន្ទប់ទឹកទេឬ ? បានជាមកងូតទឹកតែនៅបន្ទប់លេខ ៣០៨ របស់អាវណ្ណា? តាមពិតរួមរ័ក្សសោះ។ ខ្ញុំពិបាកនឹងរករូបអាវណ្ណា និង យ៉ែម បុញ្ញរិទ្ធ ថតជាមួយគ្នាមកបង្ហាញគ្នាយើងណាស់ ព្រោះគេប្រយ័ត្ន ហើយណាមួយអា វណ្ណា ជាអ្នកកាន់កាមេរ៉ាថតរូបឱ្យ យ៉ែម បុញ្ញរិទ្ធ ទៀត មិនសូវមានរូបទេ។ គិតៗទៅថ្នាក់លើយើងស្រួលម្យ៉ាងដែរ ឱ្យតែមានខ្សែមានលុយ សូកបានក្លាយជាប្រធានគណៈកម្មការរដ្ឋសភា ទៅការងារមិនបាច់ធ្វើយកតែមប្រធាន គណកម្មការរដ្ឋសភាប្រើយ៉ាងរំភើយ បើកលុយបេសកកម្ម ទៅរួមរ័ក្សយ៉ាងសប្បាយ ហើយបានលេសប្រាប់ប្រពន្ធម៉ាអេមទៀត ឯអ្នកគាំទ្រដែល មិនដឹងរឿងជឿផ្កាប់មុខ៕
Link: https://www.facebook.com/333218497068289/videos/456136924776445/
សូមស្តាប់សម្លេងសន្ទនារវាងតំណាងរាស្រ្ត យ៉ែម បុញ្ញារិទ្ធ និងលេខារបស់ខ្លួន៖