(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ម្ចាស់ Facebook ឈ្មោះ «សីហា» បានបន្តទម្លាយខ្សែអាត់សម្លេងចំនួនជាង៥នាទី របស់មន្រ្តីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ លួចទាក់ទងជាស្រីក្មេងជាកម្មការិនីរោងចក្រកាត់ដេរ នៅខេត្តកំពង់ស្ពឺ។

Facebook ឈ្មោះ «សីហា» ក្រៅពីបង្ហោះខែ្សអាត់សម្លេង ព្រមទាំងសរសេររៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖

«តំណាងរាស្ត្រ ហូរ វ៉ាន់បន្តលួងលោមសង្គ្រោះប្រពន្ធគេ ! ថ្ងៃនេះខ្ញុំសុំ បន្តលាតត្រដាងរឿងដ៏សែនស្មោកគ្រោកមួយទៀតរបស់អ៊ុ ហូរ វ៉ាន់ ដែលវាជាសំឡេង សាសងរវាងគាត់ និង ក្មេងស្រីម្នាក់នេះបន្ទាប់ពីនាងទើបតែរៀបការរួច។ បើខ្ញុំជាគាត់វិញមិនដឹងជាអៀនខ្លួននិងខ្មាស់គេយ៉ាងណានោះទេ ដែលនាងទើបតែ រៀបការរួចថ្មីថ្មោងហើយគាត់ហ៊ានទៅសួរនាងដេញដោល ដដែលៗតែពីរឿង រួមរ័ក្សបានប៉ុន្មានដងជាមូយប្តីថ្មី។ ប្រហែលជាគាត់ជាប់ចិត្តឆ្ងាញ់ពេក នឹងក្មេងស្រីម្នាក់នេះហើយបានជាគាត់ហ៊ានសន្យាថានឹងផ្តល់លុយឱ្យនាងទិញដីមួយកន្លែងធ្វើផ្ទះថែមទៀតផងដែលនេះហើយជាហេតុផល និងក៍ជានុយទាក់ថ្ពក់សម្រាប់ ដោះដូរដើម្បីអោយគាត់បានបន្តនៅដេករួមរ័ក្សជាមួយនាងទៀត។ សាកយកចិត្តគេ ដាក់ក្នុងចិត្ត ខ្លួនឯងបន្តិចទៅមើលអ៊ុ ហូរ វ៉ាន់ ! បើសិនអ៊ុជាប្តីរបស់ក្មេងស្រីដែលទើបតែរៀបការរួច ហើយលឺពាក្យបែបនេះចេញពីមាត់ប្រពន្ធខ្លួនឯង សារសងជាមួយប្រុសដទៃ ~ មិនដឹងជាអ៊ុគ្រាំទ្រូងចុកឈាម យ៉ាងណានោះទេ! តើនេះជាការសង្គ្រោះជាតិរឺក៍ជាការបំផ្លាញសុភមង្គល និងអនាគតយុវជនក្រុមគ្រួសារខ្មែរដែលអ៊ុ ហូរ វ៉ាន់កំពុងតែប្រព្រឹត្ត?»

សូមស្តាប់ការឆ្លើយឆ្លងរវាងលោក ហូរ វ៉ាន់ ជាមួយស្រីក្មេង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ថ្មីៗនេះ!»។

Link: https://www.facebook.com/333218497068289/videos/455982898125181/

ខាងក្រោមនេះជាការនិយាយឆ្លើយឆ្លងរបស់ ហូរ វ៉ាន់ ជាមួយស្រីក្មេង៖