(ព្រះវិហារ)៖ មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបន្តចុះដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពមួយចំនួន ដែលដាក់តាំងលក់ក្នុងផ្សារឆែប ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីយកទៅដុតកម្ទេចចោល នៅពេលក្រោយ។
ប្រតិបត្តិការចុះត្រួតពិនិត្យខាងលើ មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ ក៏មានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញធរដែនដីផងដែរ ហើយផលិតផលខូចគុណភាព ដែលបានរកឃើញទាំងនោះ មានទឹកក្រូចចម្រុះ ទឹកត្រី ជាដើម។
ក្រោយដកហូតទំនិញខូចគុណភាពរួចហើយ កម្លាំងមន្រ្តីក៏បានណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករក្នុងផ្សារ ត្រូវបញ្ឈប់ការដាក់តាំងលក់ទំនិញ ខូចគុណភាពតទៅទៀត ដើម្បីចូលរួមថែរក្សាសុខភាពប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ទាំងអស់គ្នា៕