(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្តាស្ថានីយ៍ប្រេង ទូទាំងប្រទេសកម្ពុជា។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈដែលត្រូវលក់រាយ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ មានដូចជា៖

* តម្លៃសាំងធម្មតា ត្រូវលក់មិនឲ្យលើសពី ៣,៧៥០រៀលក្នុង១លីត្រ
* តម្លៃសាំងស៊ុបពែ ត្រូវលក់មិនឲ្យលើសពី ៣,៨៥០រៀលក្នុង១លីត្រ
* តម្លៃម៉ាស៊ូត  ត្រូវលក់មិនឲ្យលើសពី ៣,៤០០រៀលក្នុង១លីត្រ៕