(ព្រៃវែង)៖ ក្រោមការណែនាំពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងារចុះជួយ ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច នៅថ្ងៃទី៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមការងារចុះពង្រឹងស្រុកស្វាយអន្ទរ បាននាំយកមូលនិធិសម្តេចក្រឡាហោម ស ខេង ចំនួន១៨លានរៀល ទៅចែកជូនស្រ្តីទើបឆ្លងទន្លេចំនួន៩០នាក់ នៅឃុំស្វាយអន្ទរ។
ស្រ្តីសម្រាលកូនម្នាក់ ទទួលបានថវិកាចំនួន២០ម៉ឺនរៀល ដែលជាប្រាក់មូលនិធិសម្តេចក្រឡាហោម ដើម្បីឲ្យពួកគេអាចកាត់ បន្ថយការចំណាយមួយកម្រិតថែមទៀត។
នៅក្នុងឱកាសនោះ ក្រុមការងារបានផ្តាំផ្ញើការសួរសុខទុក្ខពី នាយឧត្តមសេនីយ៍ នេត សាវឿន និងបានណែនាំដល់ស្រ្តី ទើបឆ្លងទន្លេទាំងអស់ ត្រូវមើលថែសុខភាព និងទារក-ទារិកា ឲ្យបានល្អជៀសវាងការឆ្លងជម្ងឺផ្សេងៗ៕