(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ គឹម រស្មី នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំង ជាអគ្គលេខាធិការរង ក្រសួងការពារជាតិ។
លោកឧត្តមសេនីយ៍ទោ គឹម រស្មី ត្រូវបានគេដឹងថា ធ្លាប់មានតួនាទីជា នាយសេនាធិការរង យោធភូមិភាគពិសេស ក្រោយមកផ្លាស់ប្តូរ មកបម្រើការងារ នៅអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ៕