Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សា​ធម្មនុញ្ញ សម្រេចតម្កល់​សេចក្តី​សម្រេច គ.ជ.ប លើសំណុំរឿង​ចំនួន៣​ឲ្យនៅដដែល ក្រោយ​សវនការ​បិទបញ្ចប់​នៅព្រឹកមិញនេះ​

01-02-2017 15:19

(ភ្នំពេញ)៖ ក្រុមប្រឹក្សា​ធម្មនុញ្ញ បានសម្រេចតម្កល់សេចក្តីសម្រេចគ.ជ.ប លើសំណុំរឿងចំនួន៣ ឲ្យនៅដដែល ក្រោយសវនការ បិទបញ្ចប់សវនការ នៅថ្ងៃទី០១​ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។​

ក្រុមប្រឹក្សា​ធម្មនុញ្ញ បានបើកសវនការជំនុំជម្រះចំនួន៣ ជាសាធារណៈ ក្នុងនោះ សំណុំរឿងទី១ ពាក់ព័ន្ធនឹងការស្នើសុំលុបឈ្មោះ ឆុច សូនី ចេញពីបញ្ជីបោះឆ្នោត ដំបូងឆ្នាំ២០១៦ នៅឃុំត្រែងត្រយឹង សំណុំរឿងទី២ ពាក់ព័ន្ធនឹងការស្នើសុំលុបឈ្មោះអ្នកចុះឈ្មោះបោះឆ្នោតចំនួន១០នាក់ ចេញពីបញ្ជីបោះឆ្នោតលើកដំបូងឆ្នាំ២០១៦ នៅសង្កាត់ចោមចៅ និងសំណុំរឿងទី៣ ពាក់ព័ន្ធនឹងការស្នើសុំលុបឈ្មោះបោះឆ្នោតចំនួន៣នាក់ចេញពី បញ្ជីបោះឆ្នោតលើកដំបូងឆ្នាំ២០១៦ នៅឃុំត្រែងត្រយឹង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សា​ធម្មនុញ្ញ បានបញ្ជាក់ថា យោងតាមសេចក្តីសម្រេចចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមប្រឹក្សា​ធម្មនុញ្ញ បានសម្រេចតម្កល់សេចក្តីសម្រេច លើសំណុំរឿងទាំង៣ ទុកជាបានការពេញទាំងមូល។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានដោះស្រាយបណ្តឹងរបស់តំណាងគណបក្សសង្រ្គោះជាតិ ដែលប្តឹងឲ្យលុបឈ្មោះ អ្នកបោះឆ្នោតក្នុងបញ្ជី​ឈ្មោះបោះឆ្នោតថ្មី​បានចំនួន១១បណ្តឹង ក្នុងចំណោមបណ្តឹងចំនួន ៦០បណ្តឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕