(ភ្នំពេញ)៖ លោកស្រី កែវ សុខពិសី ត្រូវបានប្រកាសតែងតាំងជាផ្លូវការ ចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាល រាជធានីភ្នំពេញ ជំនួសលោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងដែលត្រូវចូលនិវត្តន៍ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ព្រមទាំងអភិបាលរង អភិបាលខណ្ឌ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត៕