(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបើកកិច្ចប្រជុំពិភាក្សាភ្លាមៗ ក្រោយពីមន្ត្រីជុំនាញចំណុះ ជុំវិញ ខណ្ឌ បានបញ្ចប់គម្រោងក្នុងការចុះវាស់វែង និងសម្រង់ស្ថិតិតាមខ្នងផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរងផលប៉ះពាល់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅសាលប្រជុំអាគារ A នៃសាលាខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រោយការចុះវាស់វែងនោះ ក៏មានគម្រោងស្ថាបនាប្រែក្លាយផ្លូវរថភ្លើង១ខ្សែ ឲ្យទៅជាផ្លូវបេតុង នៅពេលខាងមុខដើម្បីបញ្ចៀស នូវការកកស្ទះចរាចរណ៍ និងកែលម្អរសោភ័ណ្ឌភាព រាជធានីភ្នំពេញឲ្យកាន់តែប្រសើរឡើង ដែលមានទទឹង ៣០ម៉ែត្រ ស្មើ១៥ម៉ែត្រសងខាង គិតចេញពីអក្សរ និងមានប្រវែងជិត៥គីឡូម៉ែត្រ និងមានដាំបង្គោលភ្លើងបំភ្លឺផ្លូវ ចាប់ពីចំណុចផ្លូវជាតិលេខ៥ «ផ្លូវភ្លោះ» ដល់ផ្លូវលេខ ៧០ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ និងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ក្នុងកិច្ចប្រជុំដើម្បីពិភាក្សាខាងលើនេះ មានការចូលរួមពីអភិបាលរងខណ្ឌលោក ប្រាជ្ញ សីហា និងអភិបាលរងខណ្ឌលោក ស៊ូ សោគន្ធ ព្រមទាំងកម្លាំងចម្រុះ ចំណុះឲ្យសាលាខណ្ឌឫ ស្សីកែវ រួមមានអធិការរងខណ្ឌ មេបញ្ជាការរងអាវុធហត្ថខ ណ្ឌ ប្រធានការិយាល័យអន្តរវិស័យខណ្ឌ ប្រធានការយាល័ យ សាធារណការខណ្ឌ អនុប្រធានការយាល័យ ដ.ន.ស.ភ ខណ្ឌ ប្រធាន និងអនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ ចៅសង្កាត់ ដែលពាក់ព័ន្ធ និងមេភូមិផងដែរ ។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា បន្ទាប់ពីក្រុមការងារជុំនាញចំណុះជុំវិញ ខណ្ឌទាំងអស់ ដែលមានលោក ប្រាជ្ញ សីហា និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌទាំង២រូបជាអ្នកដឹកនាំទទួលខុស ត្រូវក្នុងការចុះអនុវត្តន៍វាស់វែងនិងសម្រង់ស្ថិតិប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរងផលប៉ះពាល់ក្នុងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដោយស្ថាបនាប្រែក្លាយផ្លូវរថភ្លើង ១ខ្សែ ឲ្យទៅជាផ្លូវបេតុង នៅពេលខាងមុខនេះ គឺក្រុមទី១ស្ថិតក្រោមការដឹកនាំផ្ទាល់ពីលោក ប្រាជ្ញ សីហា ចាប់ពីពាក់ កណ្ដាលសង្កាត់ប្ញស្សីកែវ ទៅដល់សង្កាត់ទួលសង្កែ និងក្រុ មទី២ ស្ថិតក្រោមការដឹកនាំផ្ទាល់ពីលោក ស៊ូ សោគន្ធ ចាប់ពីពាក់កណ្ដាលសង្កាត់ប្ញស្សីកែវទៅ ដល់សង្កាត់គីឡូម៉ែ តលេខ៦ ដើម្បីធ្វើការសម្របសម្រួល ដោះស្រាយផលប៉ះ ពាល់លើគម្រោងស្ថាបនាតាមគន្លងផ្លូវរថភ្លើង ចាប់ពីផ្លូវជាតិ លេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ រហូតដល់ផ្លូវលេខ៧ ០ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្នុងការអនុវត្តភារកិ ច្ច ផ្ទៀងផ្ទាត់ រកឲ្យឃើញថា ចំនួនពលរដ្ឋ ដែលទទួលរងនូវ ផលប៉ះពាល់មានចំនួនប៉ុន្មាន? ដើម្បីផ្ដល់របាយការណ៍ជាក់ លាក់ជូនសាលារាជធានីភ្នំពេញពិនិត្យនិងបន្តដោះស្រាយ ។
បន្ថែមពីនេះ អភិបាលរងខណ្ឌឫស្សីកែវ ២រូប លោក ប្រាជ្ញ សីហា និងលោក ស៊ូ សោគន្ធ ក៏បានបញ្ជាក់ដូចៗគ្នាផងដែរ ថា ចំពោះរបាយការណ៍ជាក់លាក់ ដែលបានមកពីការចុះវាស់វែង និងសម្រង់ស្ថិតិប្រជាពលរដ្ខតាមខ្នងផ្ទះ ដែលរងផល ប៉ះពាល់ក្នុងការអភិវឌ្ឍន៍ធ្វើផ្លូវ តាំងពីថ្ងៃទី០១ នៃការចុះអនុវត្តន៍ រហូតមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៃថ្ងៃបញ្ចប់ ការចុះវាស់វែង និងបន្តបូកសរុបរហូតមកដល់ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៧នេះ នូវពុំទាន់មានទូលេខពិតប្រកដនូវ ឡើយទេ ដោយក្នុងនោះ មានប្រជាពលរដ្ឋខ្លះ ពុំទាន់បានបំ ពេញសំនុំឯកសារគ្រប់គ្រាន់ ឫពុំទាន់ផ្ដិតមេដៃជាដើម៕