(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋររស់នៅខេត្តបន្ទាយមានជ័យ ធ្វើការរិះគន់ទៅដល់អាជីវកម្មបូមខ្សាច់លក់របស់ឈ្មោះ«គុយ រស់» បានបូមខ្សាច់បាក់ជ្រាំងមាត់ស្តឹង បណ្ដាយឲ្យទឹកល្អក់ ធ្វើប្រជាពលរដ្ឋគ្មានទឹកស្អាតប្រើប្រាស់ អំពាវនាវសុំឲ្យមន្ត្រីស្ថាប័នជំនាញ និងអាជ្ញាធរត្រូវចាត់វិធានការ ។
ប្រជាពលរដ្ឋដែលរស់នៅទីនោះ បានប្រាប់ឲ្យដឹងថា ដងស្ទឹងព្រំប្រទល់ស្រុកព្រះនេត្រព្រះ និងស្រុកក្រឡាញ់ ខេត្តសៀមរាប កំពុងរកការបំផ្លាញពីសំណាក់ឈ្មួញ ធ្វើអាជីវកម្មបូមខ្សាច់លក់ឈ្មោះ «គុយ រស់» រស់នៅភូមិ/ឃុំកំពង់ថ្កូវ ស្រុកក្រឡាញខេត្តសៀមរាប ដែលឈ្មួញគ្មានច្បាប់អាងអំណាចលុយកំពុងបូមបំផ្លាញបាក់ជ្រាំងមាត់ស្ទឹង និងបូមបង្ហូរទឹកស្ទឹងហូរធ្លាក់ចូលស្ទឹង បណ្តាលល្អក់ដែលធ្វើឲ្យប្រជាពលរដ្ឋគ្មានទឹកប្រើប្រាស់ ដែលស្ថិតដងស្ទឹងភូមិ/ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឈមភូមិថ្មីឃុំតាអានស្រុកក្រឡាញ ខេត្តសៀមរាប។
ប្រជាពលរដ្ឋស្នើសុំឲ្យ ស្ថាប័នមន្ត្រីជំនាញ និងអាជ្ញាធរស្រុក/ខេត្តទាំង២ ត្រូវមានវិធានការលុបបំបាត់ការធ្វើអាជីវកម្មបូមខ្សាច់របស់ឈ្មោះ«គុយ រស់» ដែលអាងអំណាចលុយហ៊ានបូមខ្សាច់គ្មានច្បាប់ទំលាប់ដែលធ្វើប៉ះពាល់ប្រជាពលរដ្ឋគ្មានទឹកប្រើប្រាស់នៅរដូវប្រាំង និងបណ្តាលឲ្យបាក់ជ្រាំងមាត់ស្ទឹងដែលប្រឈមគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងដែលលួចបូមរាល់ឆ្នាំគ្មានអាជ្ញាធរ ឬមន្ត្រីជំនាញណាមួយមានវិធានការឡើយ។
លោក សុត វឌ្ឍនា ប្រធានមន្ទីរ៉ែ និងថាមពលខេត្តបន្ទាយមានជ័យបានប្រាប់ថា បញ្ហាឈ្មួញបូមខ្សាច់ធ្វើអាជីវកម្មក្នុងស្ទឹងព្រំប្រទល់ខាងលើនេះ ដែលប៉ះពាល់ប្រជាពលរដ្ឋប្រើប្រាស់ទឹក និងបាក់ជ្រាំង មាត់ស្ទឹងនោះលោកមិនទាន់បានទទួលព័ត៌មាននៅឡើយទេ គឺបានដឹង និងសួរនាំទៅអាជ្ញាធរឃុំដើម្បីចុះទៅពិនិត្យមើលតើការបូមខ្សាច់មានច្បាប់ខាងណាឲ្យបូមខ្សាច់ធ្វើអាជីវកម្ម ។
ទាក់ទិនរឿងការបូមខ្សាច់ខាងលើនេះ លោក លី សុវណ្ណរិទ្ធ អភិបាលស្រុកព្រះនេត្រព្រះ មិនអាចធ្វើការទំនាក់ទំនងបានទេ ៕