(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមហ៊ុន Obsidian បានចុះចែកផលិតផល ដល់និស្សិតក្នុងវិទ្យាស្ថានវ៉ាន់ដា ជាង១ពាន់នាក់ ដែលបានចូលរួមថតរូបជាមួយកញ្ញា ជីជី និងបានផុសចូលក្នុងបណ្ដាញសង្គម Facebook ។
កញ្ញា ជីជី តារាសម្ដែងល្បីប្រចាំកម្ពុជា បានថ្លែងឲ្យដឹងថា «កម្មវិធីថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងចែកជូនកាដូ Obsidian ដល់និស្សិតទាំងអស់ដែលបានថតរូបជាមួយនាងខ្ញុំ ហើយ Post ចូលក្នុងបណ្ដាញសង្គម Facebook ហើយសម្រាប់អ្នកដែលទទួលបានការ Like Share ច្រើនជាងគេនឹងទទួលបានកាដូធំ ពីក្រុមហ៊ុន Obsidian ទៀតផង»។
កញ្ញាបានថ្លែងបន្ដទៀតថា ក្នុងឱកាសនេះដែរ ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្ត ដែលបានថតរូបជាមួយនិស្សិត ព្រមទាំងថ្លែងអំណរគុណ និងណែនាំឲ្យនិស្សិតទាំងអស់ ឲ្យបន្ដគាំទ្រនៅផលិតផល Obsidian បន្ដទៀតព្រោះ Obsidian ជាផលិតផលថែរក្សាសក់ បានល្អដែលនាំចូលពីប្រទេសកូរ៉េ។
ជាមួយគ្នានោះដែរ សិស្សនិស្សិតទាំងអស់ បានសម្ដែងនៅភាពសប្បាយរីករាយជាពន់ពេក ដោយ កញ្ញា ឆៃ លាបសៀវម៉ី បានថ្លែងឲ្យដឹងថា «ក្នុងថ្ងៃនេះខ្ញុំ ពិតជាមានអារម្មណ៍ សប្បាយរីករាយខ្លាំងណាស់ ដែលក្រុមហ៊ុន Obsidian បានមកចុះចែកជូនដោយឥតគិតថ្លៃ ដល់និស្សិតវ៉ាន់ដានេះ ប្រើប្រាស់។ ខ្ញុំសូមអរគុណជាខ្លាំងដល់ក្រុមហ៊ុន Obsidian និងសូមឲ្យក្រុមហ៊ុនទទួលបានជោគជ័យ និងមានការបន្ដគាំទ្រច្រើន ពីសំណាក់អតិថិជន»៕