(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា រដ្ឋសភា កំពុងស្រាវជ្រាវលើករណីតំណាងរាស្រ្ត គណបក្សប្រឆាំងម្នាក់ ដែលបែកធ្លាយរឿងអាស្រូវដ៏ស្មោកគ្រោករួមភេទ នៅក្នុងបន្ទប់ធ្វើការនៃវិមានរដ្ឋសភា។

ការស្រាវជ្រាវនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលេចអំពីព័ត៌មានរឿងអាស្រូវនេះ នៅក្នុងកិច្ចប្រជុំរដ្ឋសភា វិសាមញ្ញ ដើម្បីធ្វើវិសោធនកម្មប្រកា៤៨ថ្មី(បី) ជំពូកទី១២ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា កាលពីម្សិលមិញ។ ចំពោះរឿងនេះសម្តេចតេជោ ក៏ជំរុញឱ្យរដ្ឋសភា ធ្វើពិធីសូត្រមន្តបណ្តេញឧបទ្រពចង្រៃ នៅក្នុង និងបរិវេណរដ្ឋសភាផងដែរ។

លោក ឡេង ប៉េងឡុង បាននិយាយថា ទោះជាយ៉ាងណាព័ត៌មាននេះ មិនទាន់ដឹងប្រាកដនៅឡើយ ហើយរដ្ឋសភាកំពុងធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់។ លោកថា បើសិនជារដ្ឋសភា ស៊ើបដឹងថា តំណាងរាស្រ្តណាម្នាក់ បានប្រព្រឹត្តរឿងអាស្រូវបែបនោះមែន អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងសុំគោលការណ៍ ពីសម្តេចប្រធាន ហើយនិងពិនិត្យចំពោះច្បាប់ពាក់ព័ន្ធ។

សូមជំរាបថា នាថ្មីៗនេះគណនី Facebook មួយឈ្មោះ «សីហា» បានទម្លាយរឿងអាស្រូវផ្លូវភេទរវាង លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិ ជាមួយនឹងលេខារបស់ខ្លួនឈ្មោះ គង់ វណ្ណា នៅក្នុងបន្ទប់រដ្ឋសភា។
 
ម្ចាស់ Facebook បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនោះ លោក យ៉ែម បុញ្ញឫទ្ធិ រួមរក្សជាមួយ គង់វណ្ណា រហូត៣ដងក្នុងបន្ទប់ទឹក។ សភាប្រជុំចប់ហើយខ្ញុំចង់មកផ្ទះ តែស្រាប់តែឮ គង់ វណ្ណា និយាយទូរសព្ធ័ជាមួយ បុញ្ញឫទិ្ធ។ ដំបូងឮ គង់ វណ្ណា បដិសេដ្ឋថាNOព្រោះ២ដងរួចហើយក្រហាយណាស់ (មិនដឹងក្រហាយអី) បន្តិចក្រោយមកឃើញ គង់ វណ្ណា ដើរទៅចាក់សោចូលបន្ទប់ ខ្ញុំខំលបមើលឃើញបុញ្ញឫទ្ធិ ចូលទៅក្នុងបន្ទប់។ ព្រះអយឮតែពាក្យពូកុំខ្លាំងពេកឈឺ និងក្រហាយណាស់»

ទោះជាយ៉ាងណា អង្គភាពព័ត៌មាន Fresh News បានព្យាយាមទំនាក់ទំនង លោក យ៉ែម បុញ្ញឫទ្ធិ តាមទូរស័ព្ទ ប៉ុន្តែមិនមានអ្នកទទួល។ ចំណែកឈ្មោះ គង់ វណ្ណា ដែល Facebook អះអាងជាលេខារបស់ លោក យ៉ែម បុញ្ញឫទ្ធិនោះ មិនអាចទំនាក់ទំនងបានទេ៕