(ភ្នំពេញ)៖ កម្លាំងក្រុមប្រតិបត្តិការពិសេសចំនួន៧២នាក់ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ត្រូវបានបញ្ជូនឲ្យចុះទៅ បំពេញបេសកកម្ម បង្ក្រាបបទល្មើសនេសាទ នៅខេត្តកំពង់ឆ្នាំ និងខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចូលរួមជូនដំណើរ កងកម្លាំងក្រុមប្រតិបត្តិការ ពិសេសអន្តរក្រសួង ដែលមានសមាជិកចំនួន៧២នាក់ ចុះបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំង និងកំពង់ធំ។
ការបញ្ជូនកម្លាំងពិសេសនេះ អនុវត្តតាមអនុសាសន៍ដឹកនាំ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងការបញ្ជាដឹកនាំផ្ទាល់ របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធាន គណ:កម្មការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តបឹងទន្លេសាប៕