(ភ្នំពេញ)៖ ដំណើរការអាជីវកម្ម ឬក្រុមហ៊ុនមួយអាចដំណើរការទៅបាន អាស្រ័យទៅលើការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ ដែលមានភាពជាអ្នកដឹកនាំ មានចំណេះដឹងទូទៅ និងចំណេះដឹង ដែលទាក់ទងទៅលើវិស័យដែលខ្លួនកំពុងគ្រប់គ្រង។

មនុស្សជាច្រើន ដែលមានបំណងប្រាថ្នាចង់បើកក្រុមហ៊ុន ឬដំណើរការអាជីវកម្មដោយខ្លួនឯង តែទន្ទឹមនឹងនោះក៏មានកត្តា ជាច្រើនដែលជះឥទ្ធិពល និងមិនបានដូចបំណងប្រាថ្នារបស់ពួកគេ ដែលជាមូលហេតុ ធ្វើឲ្យពួកគេ មិនអាចដំណើរការក្រុមហ៊ុន ដោយខ្លួនឯងបាន ដោយសង្កេតឃើញថា មានកត្តាមួយ ដែលគួរឲ្យកត់សម្គាល់ ដែលជាឩបសគ្គដល់ពួកគេ ត្រង់ចំណុចដែលមាន ដើមទុនហើយ តែខ្វះចំណេះដឹងក្នុងការគ្រប់គ្រងទៅលើផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងវិស័យអាជីវកម្ម។ ដូចេ្នះប្រសិនបើលោកអ្នក កំពុងតែជួបប្រទះនឹងបញ្ហានេះ សូមអស់ក្ដីបារម្ភ ហើយមកពិចារណាទៅលើសាលា ដែលអាចបណ្តុះបណ្តាលផ្តល់ ចំណេះដឹងទាក់ទងនឹងបញ្ហានេះបាន គឺសាលា CamEd Business School ដែលជាសាលាឈានមុខគេតែមួយគត់ ហើយទទួលស្គាល់ពីស្ថាប័ន ACCA (Platinum Accredited) ទៅលើការបណ្តុះបណ្តាលវិស័យហិរញ្ញវត្ថុ និងគណនេយ្យ។

បើសិនជាលោកអ្នក ចង់ទទួលបានចំណេះដឹងពិតប្រាកដ ដែលទាក់ទងនឹងគោលការណ៍នៃយុទ្ធសាស្រ្តអាជីវកម្ម គោលការណ៍នៃការគ្រប់គ្រងសាជីវកម្ម គោលការណ៍នៃការគ្រប់គ្រង និងការលើកទឹកចិត្តអ្នករួមការងារ ក្រុមបុគ្គលិក និងអ្នកចូលរួមក្នុងដំណើរការងារទាំងអស់ លោកអ្នកអាចសិក្សាទៅលើវគ្គ Accountant in Business (F1) នៃកម្មវិធី ACCA។

ពិសេសប្រសិនបើលោកអ្នក ចង់ទទួលបានចំណេះដឹង ទាក់ទងទៅនឹងដំណើរការនៃការរៀបចំថវិកា នៅក្នុងដំណើរការអាជីវកម្ម    ការគ្រប់គ្រងទៅលើថវិកាក្នុងក្រុមហ៊ុន និងរបាយការណ៍ថវិកាផ្សេងៗ លោកអ្នកអាចសិក្សាទៅលើវគ្គ Management Accounting (F2) ដែលជាមុខវិជ្ជាមួយនៃកម្មវិធី ACCA។ លើសពីនេះទៅទៀតលោកអ្នកក៏អាចសិក្សាទៅលើផ្នែកពន្ធដារកម្ពុជា ច្បាប់ពាណិជ្ជកម្ម ការវិភាគ ទៅលើដំណើរការអាជីវកម្ម និងផ្នែកជាច្រើនទៀតនៃកម្មវិធី ACCA ផងដែរ។

ប្រញាប់ចាប់យកក្តីស្រមៃ ក្នុងការគ្រប់គ្រងអាជីវកម្មដោយខ្លួនអ្នកផ្ទាល់ឥឡូវនេះ ដោយធ្វើការសិក្សាជាមួយសាលា CamEd Business School នោះ លោកអ្នកនឹងទទួលបានចំណេះដឹងពិតប្រាកដ ដើម្បីយកទៅអនុវត្តផ្ទាល់ នៅក្នុងក្រុមហ៊ុនរបស់អស់លោកអ្នក។

កុំរង់ចាំអីទៀតចុះឈ្មោះឥឡូវនេះបានតាមរយៈគេហទំព័រ www.cam-ed.com៕