Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ប្រកាសខ្លាំងៗថា មិនអនុញ្ញាតឲ្យរដ្ឋមន្រ្តី៣រូបទៅបំភ្លឺនៅរដ្ឋសភា តាមការគ្រោងហៅរបស់បក្សប្រឆាំងទេ ព្រោះបក្សប្រឆាំង មិនបានគោរពច្បាប់ និងមិនចូលប្រជុំសភា !

01-02-2017 09:47

(ភ្នំពេញ)៖ នៅមុននេះបន្តិចនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ៗថា មិនអនុញ្ញាតឲ្យរដ្ឋមន្រ្តី៣រូបចូលទៅបំភ្លឺនៅសភា តាមការអញ្ជើញរបស់គណបក្សប្រឆាំងនោះទេ ព្រោះបក្សប្រឆាំងមិនបានគោរពច្បាប់ និងមិនចូលប្រជុំសភា។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងម៉ឺងម៉ត់ និងសង្កត់ធ្ងន់ៗថា៖ «ខ្ញុំមិនអនុញ្ញាតឲ្យទៅបំភ្លឺ នៅសភាទេ អ្នកឯងត្រូវគោរពច្បាប់ជាមុនសិន ចូលប្រជុំសភាសិន បើអ្នកឯងមិនគោរពច្បាប់ផង ឲ្យគេចូលបំភ្លឺយ៉ាងមេច មិនឲ្យទៅទេ អ្នកឯងត្រូវគោរពច្បាប់សិន»។

រដ្ឋមន្រ្តី៣រូប ដែលគណបក្សប្រឆាំងគ្រោងនឹងអញ្ជើញទៅបំភ្លឺរដ្ឋសភា នាពេលខាងមុខនេះរួមមាន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរដ្ឋមន្រ្តីក្រសួងការងារ។

កាលពីម្សិលមិញ នៅក្នុងសន្និសិទកាសែត លោក សុន ឆ័យ បានបញ្ជាក់ថា ក្រុមតំណាងរាស្រ្តរបស់គណបក្សប្រឆាំង នឹងកោះហៅរដ្ឋមន្រ្តី ៣រូបថែមទៀត ឱ្យចូលបំភ្លឺនៅរដ្ឋសភា នៅពេលសភាចូលកងវិញ នៅខែមេសាខាងមុខនេះ៕