(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ម្ចាស់ Facebook ឈ្មោះ «សីហា» បានទម្លាយខ្សែអាត់សម្លេងចំនួន៣នាទី របស់មន្រ្តីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ លួចទាក់ទងជាស្រីក្មេងជាកម្មការិនីរោងចក្រកាត់ដេរ នៅខេត្តកំពង់ស្ពឺ។
Facebook ឈ្មោះ «សីហា» ក្រៅពីបង្ហោះខែ្សអាត់សម្លេង ព្រមទាំងសរសេររៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖
«ហូរ វ៉ាន់ អាងអភ័យឯកសិទ្ធិសភាដើររួមរ័ក្សបំផ្លាញអនាគតក្មេងស្រីរោងចក្រកាត់ដេរជាច្រើនថែមទាំងហ៊ានលួចសាហាយស្មន់ជាមួយប្រពន្ធគេ ដូចដែលបាន សន្យាកាលពីថ្ងៃមុន ថ្ងៃនេះខ្ញុំនឹងបកអាក្រាតការពិតរបស់តំណាងរាស្ត្របក្សប្រឆាំង ម្នាក់ទៀតដែលអាយុច្រើន សក់ស្កូវពេញក្បាល់ទៅហើយនៅតែព្រើល ល្មោភកាម សូម្បីតែក្មេងស្រីដែលមានប្តីរួចហើយក៏គាត់មិនលើកលែង មិនទុកអនាគតឱ្យមនុស្សស្រីម្នាក់នោះឡើយ។ ខ្ញុំសូមជម្រាបអ្នកទាំងអស់គ្នាចុះអ៊ុំ ហូរ វ៉ាន់ ម្នាក់នេះប្រុងប្រយ័ត្នណាស់ បើមិនស្និទ្ធស្នាលនឹងគាត់ដូចខ្ញុំទេ គ្មានថ្ងៃបានដឹងចរិត និងមុខមាត់ពិតរបស់គាត់ជាដាច់ខាត។ ក្មេងស្រីម្នាក់នេះ ខ្ញុំស្គាល់ច្បាស់ ណាស់ តែសុំមិនបញ្ចេញឈ្មោះ - នាងជាកម្មការិនីកាត់ដេរ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្មេងស្រីម្នាក់នេះត្រូវបានអ៊ុំ ហូរ វ៉ាន់ ទាក់ទងយកទៅដេករួមរ័ក្សជាមួយ ដោយយកលុយបន្តិចបន្ទួចទៅដោះដូរប៉ុណ្ណោះ តែបានសន្យានឹងនាងថា គាត់នឹងជួយនាងឱ្យធ្វើជាតំណាងកម្មករក្នុងរោងចក្រកាត់ដេរមួយ។
ខ្ញុំសូមរៀបរាប់កាត់ៗ បន្តិចចុះ! ក្មេងស្រីម្នាក់នេះ មានទំនាក់ទំនងផ្លូវភេទជាមួយ ហូរ វ៉ាន់ ៣ រឺ៤ឆ្នាំ ហើយ។ ថ្មីៗនេះ នាងបានរៀបការតាមការរៀបចំ របស់ឪពុកម្តាយជាមួយបុរសម្នាក់ នៅឯស្រុកកំណើតខេត្តកំពង់ស្ពឺ គឺរៀបការចំពេលដែលអ៊ុំ ហូរ វ៉ាន់ គាត់ទៅប្រទេសបារាំង។ សំឡេងសារសងរវាង អ៊ុំ ហូរ វ៉ាន់ ជាមួយនឹងក្មេងស្រីម្នាក់នោះគឺគាត់តែងឱ្យនាង ឬក្មេងស្រីដទៃហៅគាត់ថា ប៉ាៗ ដើម្បីកុំឱ្យគេចាប់អារម្មណ៏។ គ្រាន់តែស្តាប់សម្តី ក៏ដឹងថាគាត់ល្មោភស្រី និងថោកទាបយ៉ាងណាដែរ គាត់បញ្ជាក់ច្បាស់ៗដោយលួងលោមនាងថា ទោះបីគាត់មានស្រីច្រើនយ៉ាងណាក៏គាត់មិនចោលនាងដែរ។ ចេតនាធំរបស់គាត់ ទូរស័ព្ទទៅនាងគឺចង់លួងលោមផង និងយកអំណាចរបស់ខ្លួនដើម្បីគម្រាមនាង កុំឱ្យតោង កុំឱ្យនាងលាតត្រដាងរឿងអាស្រូវផ្លូវភេទនេះដាច់ខាត»។
Link: https://www.facebook.com/333218497068289/videos/455385434851594/
ខាងក្រោមនេះជាការនិយាយឆ្លើយឆ្លងរបស់ ហូរ វ៉ាន់ ជាមួយស្រីក្មេង៖