(សៀមរាប)៖ ការអនុវត្តការដំឡើងថ្លៃ លក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចាប់ផ្តើមអនុវត្តន៍ចាប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ តទៅហើយ ដែលតម្លៃត្រូវបានបែងចែកជា៣ប្រភេទរួមមាន៖
* ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ៣៧ដុល្លារ
* ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ
* ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ៧២ដុល្លារ និងមានសុពលភាព០១ខែ
នៅក្នុងតម្លៃថ្មីប័ណ្ណចូលទស្សនាទាំង៣ប្រភេទខាងលើនេះ ត្រូវដកចំនួន២ដុល្លារ សម្រាប់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយក្នុងការព្យាបាលជំងឺ ដល់កុមារក្រីក្រកម្ពុជា ដែលនេះគឺជាការចូលរួមចំណែក ដោយផ្ទាល់ពីភ្ញៀវទេសចរបរទេស ក្នុងការចូលរួមជួយព្យាបាលជំងឺ ដល់មារក្រីក្រកម្ពុជាផងដែរ។
គួរបញ្ជាក់ថា នៅ២០១៦ គ្រឹះស្ថានអង្គរបានលក់ប័ណ្ណ ចូលទស្សនាតំបន់អង្គរ ទៅឲ្យភ្ញៀវទេសចរបរទេសចំនួន ២,១៩៧,២៥៤ នាក់ កើនឡើង៤.៦៣ភាគរយ ប្រមូលចំណូលបាន ៦២,៥៨២,២០០ដុល្លារអាមេរិក កើនឡើង៤.២១ភាគរយ បើធៀបនឹងឆ្នាំ២០១៥។
មុនថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ បណ្ណ័ចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានកំណត់ជា៣ប្រភេទ រួមមាន៖ តម្លៃ២០ដុល្លារ ចូលទស្សនា បាន១ថ្ងៃ, ប័ណ្ណតម្លៃ៤០ដុល្លារ មានរយៈពេល១សប្តាហ៍ ចូលទស្សនាបាន៣ដង, និងប័ណ្ណតម្លៃ៦០ដុល្លារ មានរយៈពេល១ខែ ចូលទស្សនា បាន៧ដង៕